ភ្នំពេញ —
តំណាងសហជីពនិងសកម្មជនសិទ្ធិលំនៅដ្ឋានចំនួន១១នាក់ក្នុងនោះរួមមានលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា អ្នកស្រី ទេព វន្នី ជ័យលាភីរង្វាន់ស្រ្តីជាអ្នកដឹកនាំរបស់អង្គការ Vital Voices និងអ្នកស្រី ឡុង គឹមហៀង មន្ត្រីក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានត្រូវបានកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលចាប់ឃុំខ្លួនរយៈពេលខ្លីហើយក្រោយមកបានដោះលែងមកវិញ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស។
ការចាប់ខ្លួននេះបានកើតមានឡើងនៅពីមុខស្ថានទូតសហរដ្ឋអាមេរិកនិងតាមបណ្តោយផ្លូវព្រះមុន្នីវង្សក្នុងខណៈពេលដែលក្រុមអង្គការសង្គមស៊ីវិល និង សកម្មជននៅតំបន់បឹងកក់បានដាក់ញត្តិទៅកាន់ស្ថានទូតនៃបណ្តាប្រទេសមហាអំណាចសំខាន់ៗ ដូចជា៖ សហរដ្ឋអាមេរិក បារាំង និង ប្រទេសអង់គ្លេសដើម្បីឱ្យជួយអន្តរាគមន៍ដោះលែងក្រុមកម្មករចំនួន២៣នាក់ដែលកំពុងជាប់ឃុំឱ្យមានសេរីភាពវិញ។
ពួកគេបានស្រែកព្រមៗគ្នាថា៖ «យើងនាំគ្នាចូល។ កុំធ្វើអំពើអាក្រក់ពេក អ្នកឯងល្មមៗបានហើយ។នៅមុខស្ថានទូតហើយនៅចាប់គេទៀត។ អ្នកឯងកុំធ្វើអាក្រក់ពេក»។
សាក្សីឃើញផ្ទាល់ភ្នែកនិងមន្ត្រីសិទ្ធិមនុស្សបានអះអាងថាកងកម្លាំងសន្តិសុខរបស់សាលាខណ្ឌដូនពេញនិងសាលាក្រុងភ្នំពេញបានពាក់មួកសុវត្ថិភាពការពារពណ៌ខ្មៅដូចៗគ្នាបានមកចាប់អ្នកស្រីទេព វន្នី តំណាងអ្នកភូមិបឹងកក់មុនគេ ក្រោយមកចាប់ខ្លួនលោក រ៉ុង ឈុន និង អ្នកស្រី ឡុង គឹមហៀងដាក់ក្នុងរថយន្តប្រភេទប្រភេទ១២កៅអីរួចហើយដឹកចេញទៅ។
ចំណែកអ្នកស្រីយ៉ោម បុប្ជា និងអ្នកភូមិបឹងកក់៨នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនរុញនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្សក្នុងខណៈពេលដែលពួកគេបានដើរហែរក្បួនដោយសន្តិវិធីឆ្ពោះទៅកាន់ស្ថានទូតបារាំងដើម្បីដាក់ញត្តិ។
ក្រោយពីបានចាប់ខ្លួនមេដឹកនាំសហជីពនិងអ្នកភូមិបឹងកក់ជាបន្តបន្ទាប់យកទៅឃុំនៅស្នងការប៉ូលិសក្រុងភ្នំពេញ មានសកម្មជនដីធ្លីមួយចំនួនបានស្រែកទ្រហោយំរហូតដល់មានស្ត្រីម្នាក់បានដួលសន្លប់។
ពួកគេបានស្រែកដោយកំហឹងថា៖ «ប្រជាពលរដ្ឋរាប់លានរាប់សែនអ្នកហេតុអ្វីបានជារកដំណោះស្រាយតែបាញ់ តែសម្លាប់ តែចាប់ប្រជាជនយកទៅដាក់ពន្ធនាគារអញ្ចឹង។ ចុះអ្នកលួចដីគេ អ្នកសម្លាប់នោះហេតុអ្វីក៏មិនចាប់? មកចាប់តែអ្នករងគ្រោះអញ្ចឹង»។
យ៉ាងតិចមានក្រុមអង្គការមិនមែនរដ្ឋាភិបាលចំនួន១៨១នៅថ្ងៃអង្គារនេះបានយកញត្តិមកដាក់នៅតាមបណ្តាស្ថានទូតនានាប្រចាំប្រទេសកម្ពុជាដោយចាប់ផ្តើមដំបូងគេគឺស្ថានទូតសហរដ្ឋអាមេរិក។ដើម្បីសុំឱ្យជួយអន្តរាគមន៍ដោះលែងសកម្មជនសហជីពនិងក្រុមកម្មករចំនួន២៣នាក់ដែលកំពុងជាប់ឃុំឃាំងនៅមន្ទីរឃុំឃាំងឱ្យរួចខ្លួនមកវិញ។
លោក សៀ ភារម្យ ប្រធានលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបានបញ្ជាក់ថាមានតែស្ថានទូតបស្ចឹមប្រទេសដែលអាចជួយអន្តរាគមន៍ដោះលែងអ្នកទាំង២៣នាក់ឱ្យមានសេរីភាពឡើងវិញ។
លោកបាននិយាយថា៖ «យើងឃើញមានការសោកស្តាយដែលប្រទេសកម្ពុជាយើងដែលទង្វើនៃការមិនអនុវត្តច្បាប់នេះគឺថាកាន់តែកើតឡើងធ្ងន់ទៅៗសម្រាប់ប្រទេសកម្ពុជាដែលយើងឃើញថាលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សហ្នឹងកំពុងតែវិលថយក្រោយវិលទៅរករបបផ្តាច់ការ»។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញមិនបានអត្ថាធិប្បាយអំពីការចាប់ខ្លួននេះទេដោយលោកបាននិយាយយ៉ាងខ្លីថាកំពុងជាប់រវល់រួចហើយបានផ្តាច់ការសន្ទនាតាមទូរស័ព្ទ។
ក្នុងចំណោមបណ្តាស្ថានទូតបស្ចឹមប្រទេសសំខាន់ៗមានតែអង្គការលើលែងទោសអន្តរជាតិមួយទេដែលបានអត្ថាធិប្បាយជាមួយក្រុមអ្នកកាសែតបន្ទាប់ពីបានមកទទួលញត្តិ។
លោក រ៉ូពើត អាប៉ុត (Rupert Abbott) អ្នកស្រាវជ្រាវកម្មវិធីរបស់អង្គការលើកលែងទោសអន្តរជាតិប្រចាំប្រទេសកម្ពុជា ឡាវ វៀតណាមនិងតំបន់អាស៊ីនិងបាស៊ីហ្វិកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពវាយបង្ក្រាបមកលើក្រុមកម្មករនិងគណបក្សសង្គ្រោះជាតិក្នុងរយៈពេលជាងពីរសប្តាហ៍កន្លងមកនេះ។
លោកនិយាយថា៖ «យើងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ឃុំខ្លួនកម្មករទាំង២៣នាក់ដោយរាប់បញ្ចូលទាំងអ្នកការពារសិទ្ធិមនុស្សដ៏ល្បីល្បាញបីនាក់ផងដែរ។ យើងនឹងប្រមូលព័ត៌មានបន្ថែមទៀតពាក់ព័ន្ធនឹងករណីនេះហើយឥឡូវនេះយើងបានឃើញហើយថាសិទ្ធិនៃការជួបប្រជុំដោយសន្តិវិធីមិនត្រូវបានអនុញ្ញាតទៀតទេនៅកម្ពុជា។ ដូចជាករណីកាលពី២ទៅ៣ថ្ងៃមុនពលរដ្ឋព្យាយាមតវ៉ាដោយសន្តិវិធីត្រូវបានចាប់ខ្លួន។ ខ្ញុំសង្ឃឹមថាការចាប់ខ្លួននៅថ្ងៃនេះនឹងដោះលែងពួកគេជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ»។
ក្រុមកម្មករទាំង២៣នាក់រាប់ទាំងលោក វន់ ពៅ ប្រធានសមាគមអ្នកប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានកងកម្លាំងមានសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែមករានេះរួចហើយយកទៅឃុំឃាំងនៅពន្ធនាគារម៣ខេត្តកំពង់ចាមក្រោមបទចោទប្រកាន់ថា«បំផ្លិចបំផ្លាញសម្បត្តិសាធារណៈនិងញុះញង់បង្កឱ្យមានអំពើហិង្សា»៕