ភ្នំពេញ —
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិគ្រោងនឹងបើកការចរចាជាលើកទីបីនៅដើមខែក្រោយនេះបើពុំមានអ្វីប្រែប្រួលទេ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់របស់គណបក្សទាំងពីរ។
មុនដំណើរការចរចាឈានចូលមកដល់គណបក្សសង្គ្រោះជាតិបានដាក់លក្ខខណ្ឌចំនួនបីចំណុចដល់គណបក្សប្រជាជនកម្ពុជាសម្រាប់ធ្វើជាមូលដ្ឋានក្នុងការចរចា។ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានបដិសេធមិនទទួលយកលក្ខខណ្ឌទាំងនោះទេ។
ការចរចាជាលើកទីបីនេះបើតាមការបញ្ជាក់ពីគណបក្សសង្គ្រោះជាតិថា មិនធ្វើនៅទីតាំងរដ្ឋសភាជាតិទៀតទេ ពោលគឺធ្វើទីកន្លែងផ្សេងក្រៅពីរដ្ឋសភា។ គណបក្សសង្គ្រោះជាតិបានទទូចឱ្យការចរចាលើកនេះធ្វើឡើងជាសាធារណៈដោយមានការចូលរួមពីអ្នកអង្កេតការណ៍ជាតិ អន្តរជាតិ និង អ្នកកាសែតដើម្បីឱ្យមានតម្លាភាពក្នុងការចរចា។
គណបក្សសង្គ្រោះជាតិកាលពីម្ស៊ិលមិញបានបើកកិច្ចប្រជុំបិទទ្វារមួយដោយបានសម្រេចដាក់ចេញគោលការណ៍ធំៗចំនួនបីចំណុចមុននឹងបើកការចរចាជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
លោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្សគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា លក្ខខណ្ឌទាំងបីចំណុចដែលគណបក្សសង្គ្រោះជាតិបានសម្រេចមុននឹងយកទៅចរចាជាមួយគណបក្សប្រជាជនកម្ពុជារួមមានការស្នើឱ្យបង្កើតគណៈកម្មការឯករាជ្យមួយស្វែងរកការពិតនូវភាពមិនប្រក្រតីក្រោយការបោះឆ្នោត ទាមទារឱ្យរំលាយសមាសភាពថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង កំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធបោះឆ្នោតតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI និងអង្គការក្នុងស្រុកដែលឃ្លាំមើលដំណើរការបោះឆ្នោត។
លោកនិយាយថា៖ «យើងទៅជជែកពិភាក្សាគ្នាព្រមព្រៀងគ្នារួចរាល់ហើយ។ ពេលហ្នឹងហើយដែលយើងត្រូវគិតថាតើចូលប្រជុំសភាពេលណាហើយនឹងដោះស្រាយបញ្ហាហ្នឹងទៅតាមម្តងមួយៗវិធីណាគឺក្នុងន័យទៅជជែកគ្នាឱ្យយល់គ្នាទាំងអស់ថានឹងមានការធានាឱ្យអនុវត្តអញ្ចឹងមែន»។
លោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃខាងគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថាលោកមិនទាន់បានឃើញលក្ខខណ្ឌរបស់គណបក្សសង្គ្រោះជាតិដែលបានដាក់ជូននៅឡើយទេគឺបានឮតាមរយៈសារព័ត៌មានតែប៉ុណ្ណោះ។
លោកបាននិយាយថា ការដាក់លក្ខខណ្ឌឱ្យធ្វើកំណែទម្រង់សមាសភាពគ.ជ.បគឺមិនអាចទៅរួចទេពីព្រោះសមាសភាពគ.ជ.បគឺតែងតាំងឡើងដោយច្បាប់ដែលបានអនុម័តដោយរដ្ឋសភា។
លោកនិយាយថា៖ «ការពិតជំហររបស់គណបក្សប្រជាជនគឺផ្អែកទៅលើគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងនីតិរដ្ឋ។ អ្វីទាំងអស់ត្រូវចេញតាមហ្នឹងពីព្រោះបានឯកភាពគ្នាថ្ងៃ១៦រួចហើយ»។
ថ្នាក់ដឹកនាំកំពូលខាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលមានសមាភាពម្ខាងៗចំនួន៦រូបកាលពីថ្ងៃទី១៦និង១៧ខែកញ្ញាបានបើកការចរចាគ្នាចំនួនពីរថ្ងៃដើម្បីបញ្ចប់ភាពទាល់ច្រកផ្នែកនយោបាយក្រោយការបោះឆ្នោតក៏ប៉ុន្តែការចរចាចំនួនពីរលើកនោះបានបរាជ័យ។
គណបក្សសង្គ្រោះជាតិពេលនោះបានទាមទារកាន់កាប់យកមុខតំណែងប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភាមួយក្នុងចំណោមអនុប្រធានទាំងពីរនិងបែងចែកឱ្យបាន៦ស្នើគ្នានៃមុខតំណែងគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង១២នៃរដ្ឋសភាតែត្រូវបានគណបក្សប្រជាជនកម្ពុជាបានជំទាស់។
លោក យ៉ែម បុញ្ញឫទ្ធិបានបញ្ជាក់ថាការចរចាលើកនេះគណបក្សសង្គ្រោះជាតិលែងទាមទារយកមុខតំណែងអ្វីទៀតហើយគឺយើងទាមទារឱ្យស្វែងរកយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោតតែប៉ុណ្ណោះ៕