ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ថ្មី​ឯកបក្ស​របស់​លោក ហ៊ុន សែន​ប្តេជ្ញា​ធ្វើ​កំណែ​ទម្រង់


លោក​ផៃ ស៊ីផាន ​ជា​អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​មួយ​រូប​។​
លោក​ផៃ ស៊ីផាន ​ជា​អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​មួយ​រូប​។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ រដ្ឋាភិបាល​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​សច្ចា​ថា ​នឹងធ្វើ​កំណែ​ទម្រង់ស៊ី​ជម្រៅទៅ​លើ​បញ្ហា​នានា​របស់​ប្រទេស​នៅ​អាណតិ្ត​ថ្មី ​ដោយ​អះអាង​ថា ​បញ្ហា​តម្រូវ​ការ​របស់​អ្នក​គាំទ្រ​ខ្លះ​នឹង​ត្រូវ​បញ្ចូល​ក្នុង​គោល​នយោបាយ​កែ​ទម្រង់​ដែរ។ ​នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​មួយ​រូប​ដែល​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពីយប់​ថ្ងៃ​ព្រហស្បតិ៍​ទី២៦​ខែ​កញ្ញា​ឆ្នាំ​២០១៣។​

បញ្ហា​ទាំងនោះ​រួមទាំង​បញ្ហា​យុត្តិធម៌​ បញ្ហា​សេវាកម្ម​ផ្សេងៗ​ដែល​រដ្ឋាភិបាល​ ទទួល​ស្គាល់​ថា​ មិន​ទាន់​ដោះស្រាយ​ដោយ​មាន​ប្រសិទ្ធិភាព​នៅ​ឡើយ។

លោក​បាន​អះអាង​ថា ​រដ្ឋាភិបាល​បាន​រៀន​សូត្រ​ច្រើន​ពី​សេចក្តី​ត្រូវការ​នៃ​ក្រុម​ ប្រជា​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ជា​ពិសេស​កាលពី​ពេល​ ឃោសនា​បោះឆ្នោត​កន្លង​មក។​ លោកបាន​អះអាង​ថា ​រដ្ឋាភិបាល​បាន​ធ្វើ​កិច្ចការ​ ច្រើន ​រួមទាំង​ការធានា​កំណើន​សេដ្ឋកិច្ច​ កាត់​បន្ថយ​ភាពក្រីក្រ ​ធានា​សន្តិសុខ​ ស្ថិរភាព​ជាដើម។​ ហើយ​លោក​សង្ឃឹម​ថា​ រឿងរ៉ាវ​សេស​សល់​នានា​នឹង​ដោះស្រាយ​បាន​តាមរយៈ​វេទិកានៅ​តាម​បណ្តាខេត្តក្រុង​ដើម្បី​ឲ្យ​ពលរដ្ឋ​សម្តែង​មតិ​ពី​បញ្ហា​របស់​ពួក​គាត់​និង​ឲ្យ​មន្ត្រី​មូលដ្ឋាន​ ហើយនឹង​សង្គម​ស៊ីវិល​ចូល​រួម​ ដោះ​ស្រាយ​រួមគ្នា។​

តែ​នៅ​ពេល​សួរពីការ​ទទួល​បាន​ការគាំទ្រ​យ៉ាងណា​ បើប្រទេស​ជា​ច្រើន​និង​ គណ​បក្ស​ជំទាស់​មិន​បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​នេះ​ជា​រដ្ឋាភិបាល​ ស្រប​ច្បាប់​នោះ​ លោក​ផៃ ស៊ីផាន​អះអាង​ថា ​នោះ​ជា​រឿង​របស់​ប្រទេស​ខាងក្រៅ ​តែ កម្ពុជា​ធ្វើ​សម្រាប់​កម្ពុជា​ ហើយ​គណបក្ស​គ្រប់គ្រង​ប្រទេស​នៅ​តែ​បើក​ទ្វារ​ឲ្យ មាន​កិច្ច​ចរចា​ដើម្បីឲ្យ​គណបក្ស​ទាំង​ពីរ​អាច​ធ្វើការ​ជាមួយ​គ្នា​បាន៕
XS
SM
MD
LG