វ៉ាស៊ីនតោន —
គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខនេះបានបញ្ចូលបេក្ខជនតំណាងរាស្ត្រវ័យក្មេងជាច្រើនដែលកើតក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ប៉ុលពត ដែលក្រុមអ្នកសង្កេតការណ៍មើលឃើញថាពេលវេលានៃការផ្ទេរការទទួលខុសត្រូវនយោបាយដល់មនុស្សជំនាន់ក្រោយបានចាប់ផ្តើមជាបណ្តើរៗហើយ។
ក្នុងចំណោមគណបក្សនយោបាយ៨ដែលបានចុះឈ្មោះ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី២៨ខែកក្កដាគឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានដាក់បេក្ខជនវ័យក្មេងទាំងពេញសិទ្ធិនិងបម្រុងចំនួន១០នាក់ រីឯដៃគូប្រកួតដ៏ធំគឺគណបក្សសង្គ្រោះជាតិរបស់លោកកឹម សុខានិងលោកសម រង្ស៊ីបានដាក់បេក្ខជនវ័យក្មេងចំនួន៣៩នាក់ និងគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចមានចំនួន១៤នាក់។
ក្នុងចំណោមគណបក្សទាំង៨នេះគឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោកខឹម វាសនាអាចត្រូវចាត់ទុកថាជាបក្សដែលមានបេក្ខជនតំណាងរាស្ត្រវ័យក្មេងច្រើនជាងគេគឺទាំងពេញសិទ្ធិនិងបម្រុងមានរហូតដល់១២៨នាក់ដែលកើតក្រោយថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩។
លោកជាង សុខានាយកប្រតិបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនបានបញ្ជាក់ថា៖
«ចំណុចនេះគឺជាចំណុចដែលគួរឱ្យចាប់អារម្មណ៍ហើយវាក៏ឆ្លើយតបទៅនឹងអ្វីដែលជាគោលដៅសំខាន់របស់អង្គការយុវជន....ដែលតែងតែលើកទឹកចិត្តយុវជនឱ្យចូលរួមក្នុងកិច្ចការសង្គមមិនថានៅ ក្នុងសកម្មភាពសេដ្ឋកិច្ចឬក៏នយោបាយទេហើយពេលដែលឃើញគណបក្សនយោបាយលោកបានដាក់បេក្ខជនតំណាងរាស្ត្រជាយុវជនហើយពិសេសទៅទៀតនោះ គឺយុវជនដែលកើតនៅក្រោយរបបខ្មែរក្រហមទៀតយើងគិតថាវារឹតតែពិសេសទៅទៀតសម្រាប់ឱ្យយុវជនមានឱកាសក្នុងការចូលរួមធ្វើការសម្រេចចិត្តក្នុងកម្រិតគោលនយោបាយសម្រាប់ការអភិវឌ្ឍប្រទេសជាតិ»។
ខុសពីការបោះឆ្នោតលើកទីមួយក្នុងឆ្នាំ១៩៩៣ដែលគណបក្សប្រជាជនកម្ពុជាត្រូវបានគេមើលឃើញថាចេញពីត្រកូលកសិករនិងអ្នកតស៊ូដែលយល់ដឹងច្បាស់ពីទុក្ខធុរៈប្រជាពលរដ្ឋផ្ទាល់ហើយគូប្រកួតត្រូវបានគេមើលឃើញថាជាខ្មែរដែលទៅ ពីក្រៅប្រទេសមិនសូវយល់ពីសភាពការណ៍ពិតក្នុងប្រទេស ប៉ុន្តែ២០ឆ្នាំក្រោយក្នុងការបោះឆ្នោតឆ្នាំ២០១៣នេះប៉ូលនៃអ្នកតំណាងប្រជាពលរដ្ឋបានផ្លាស់ប្តូរវិញម្តង។ គណបក្សកាន់អំណាចបានដាក់កូនរបស់ពួកខ្លួនដែលមានការសិក្សាខ្ពស់ពីបរទេសនិងរស់ក្នុងជីវភាពដ៏សម្បូរណ៍ធូរធារនិងត្រូវបានអ្នកវិភាគខ្លះមើលឃើញថានៅឆ្ងាយពីសភាពការណ៍ពិតក្នុងប្រទេសរីឯគណបក្សប្រកួតបានដាក់បេក្ខភាពដែលពួកគេអះអាងថាចេញមកពីស្រទាប់យុវជនដែលជាកូនអ្នកក្រប៉ុន្តែមានសមត្ថភាពនិងបានចូលប្រឡូកក្នុងកិច្ចការជួយប្រជាពលរដ្ឋនិងគណបក្សជាយូរមកហើយ។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា៖
«ភាគច្រើនគឺយើងជ្រើសរើសតាមរយៈការចូលរួមរបស់យុវជន។ យុវជនដែលគាត់
ចូលរួមសកម្មនៅក្នុងគណបក្សយើង នៅថ្នាក់មូលដ្ឋានក៏ដោយថ្នាក់ជាតិក៏ដោយ។ យើងអត់មានថាតើចាំបាច់ជាកូនអ្នកណាទេឱ្យតែគាត់សកម្មចាប់អារម្មណ៍នឹងរឿងនយោបាយហើយយើងយកមកបណ្តុះ គាត់ បណ្តុះហើយ។ ទីពីរយើងមើលសមត្ថភាពរបស់គាត់។ សមត្ថភាពរបស់គាត់អាចទៅធ្វើការហ្នឹងបាន ឈរឈ្មោះបានយើងដាក់គាត់ទៅតាមសមត្ថភាពគាត់។ ទីបីពាក់ព័ន្ធនឹងគុណធម៌របស់គាត់ដែរ។ ប៉ុន្តែភាគច្រើនយើងដឹងហើយថាយុវជនគាត់មិនទាន់មានបញ្ហាអ្វីទេ។ បញ្ហាធំជាងគេរបស់គាត់ដែលពិបាកចូលក្នុងការប្រកួតក្នុងការបោះឆ្នោតគឺគាត់អត់មធ្យោបាយព្រោះគាត់ភាគច្រើនកូនអ្នកក្រ»។
រីឯសម្រាប់គណបក្សប្រជាជនកម្ពុជាបេក្ខជនវ័យក្មេងរបស់បក្សទាំង១០នាក់ជាកូននិងកូនប្រសាររបស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលដូចជាកូនលោកហ៊ុន សែន លោកសុខ អាន លោកស ខេង និងលោកឌិត មន្ទីជាដើម។
នៅក្នុងសេចក្តីអត្ថាធិប្បាយមួយរបស់ទីស្តីការគណរដ្ឋមន្ត្រីបានបញ្ជាក់ទាក់ទងនឹងការបញ្ចេញតួរអង្គយុវជនដែលជាកូនមន្ត្រីថ្នាក់ធំៗក្នុងគណបក្សប្រជាជនថា៖
«ការបញ្ចេញតួអង្គយុវជន ដែលពោរពេញទៅដោយសក្កានុពលដើម្បីប្រឡូកក្នុងឆាកនយោបាយជួរមុខរបស់គណបក្សប្រជាជនកម្ពុជា ក៏មិនមានអ្វីគួរឲ្យចម្លែកនោះដែរ ព្រោះថាក្នុងចំណោមប្រទេសមហាអំណាចដែលប្រកាន់នូវរបបប្រជាធិបតេយ្យ មួយចំនួននៅលើសកលលោក មេដឹកនាំសុទ្ធតែចេញមកពីស្រទាប់យុវជន ហើយស្ថិតនៅក្នុងត្រកូលជាមេដឹកនាំតែមួយទៀតផង»។
អត្ថាធិប្បាយនោះ បន្ថែមទៀតថាការដាក់នេះផ្អែកលើសមត្ថភាពនិងការយល់ព្រមក្នុងបក្សប៉ុន្តែការសម្រេចឱ្យជាប់ឬមិនជាប់ជាតំណាងរាស្ត្រវាអាស្រ័យលើប្រជាពលរដ្ឋអ្នកបោះឆ្នោតជាអ្នកសម្រេចទេ។
បេក្ខជនដែលក្មេងជាងគេក្នុងគណបក្សប្រជាជនកម្ពុជាកើតនៅឆ្នាំ១៩៨៥ គណបក្សហ៊្វុនស៊ីនប៉ិច ១៩៨៦និងសម្រាប់គណបក្សសង្គ្រោះជាតិឆ្នាំ១៩៨៨។
លោក ទូច វិបុលអតីតប្រធានចលនាយុវជនខ្មែរដែលបច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិកបានបញ្ជាក់ថា៖
«វាជាការណ៍ពិតគណបក្សប្រជាជនមានការគ្រប់គ្រងតាមបែបកំម្មុយនីស្តជាយូរឆ្នាំមកហើយហើយគេនៅតែប្រើដដែលអញ្ចឹងយុវជនគ្រាន់តែយកមកបន្លែបន្លំសន្លឹកឆ្នោតឱ្យប្រជាពលរដ្ឋមើលឃើញថាគណបក្សប្រជាជនកម្ពុជាកំពុងតែបោះជំហានលើកដម្កើងយុវជន។ នេះជាចំណុចមួយដែលត្រូវសាធារណៈមតិសំឡឹងមើលឃើញឱ្យច្បាស់លាស់ចំណែកខាងប្រជាធិបតេយ្យវិញគឺថាយុវជនគេក្រោកឈរឡើងគេចង់ផ្លាស់ប្តូរសង្គមតាមបែបប្រជាធិបតេយ្យ។ អញ្ចឹងលក្ខណៈពីរនេះគឺផ្សេងគ្នា»។
មានមណ្ឌលខ្លះបេក្ខជនដែលត្រូវឈរឈ្មោះ មានលក្ខណៈគួរឱ្យចង់តាមដាន។ ដូចជានៅខេត្តកំពង់ស្ពឺលោក ហ៊ុន ម៉ានីកូនប្រុសលោកហ៊ុន សែនដែលមានអាយុ៣០ឆ្នាំត្រូវប្រកួតជាមួយនឹងលោកប៉ែន សុវណ្ណនៃគណបក្សសង្រ្គោះជាតិដែលមតិទូទៅទទួលស្គាល់ថាជាអ្នកដឹកនាំសំខាន់ម្នាក់នៃថ្ងៃរំដោះ៧មករា១៩៧៩។ ហើយនៅខេត្តប៉ៃលិនលោកសួង សុភ័ណដែលកើតក្នុងរយៈពេលជាង៨ឆ្នាំក្រោយពីរបបខ្មែរក្រហមដួលរលំត្រូវមកឈរជាបេក្ខជនតំណាងរាស្រ្ត នៅខេត្តប៉ៃលិនដែលជាអតីតតំបន់ឈរជើងដ៏រឹងមាំចុងក្រោយមួយចំនួនរបស់ក្រុមខ្មែរក្រហម។
ជារឿយៗ ការដួលរលំនៃរបបខ្មែរក្រហមនិងថ្ងៃ៧មករាតែងតែត្រូវបានគណបក្សប្រជាជនកម្ពុជាប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងការឱ្យប្រជាពលរដ្ឋដឹងគុណដោយសារបានរំដោះពួកគេចេញពីរបបដ៏ឃោរឃៅនេះហើយជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុងពេលថ្មីៗនេះបានលាបពណ៌គូប្រជែងរបស់លោកថាអាចនឹងនាំរបបខ្មែរក្រហមនេះមកវិញបើលោកចាញ់ឆ្នោត។ ការបំភ័យដូចនេះកើតឡើងបើទោះបីជារូបលោកផ្ទាល់ធ្លាប់ជាមេដឹកនាំម្នាក់នៃក្រុមនេះហើយជាអ្នកដែលបានជំទាស់យ៉ាងដាច់អហង្ការមិនឱ្យសាលាក្តីខ្មែរក្រហមបន្ថែមសំណុំរឿងកាត់ទោសអតីតសមមិត្តរបស់គាត់ជាបន្តទៀតក៏ដោយ៕