វ៉ាស៊ីនតោន —
ក្រុមអ្នកជំនាញនិងមន្ត្រីគណបក្សជំទាស់បានសាទរខ្លះៗនឹងការសម្រេចក្តីរបស់តុលាការអន្តរជាតិក្រុងឡាអេ ប្រទេសហូឡង់រឿងដីនៅក្បែរប្រាសាទព្រះវិហារ ដែលមានទំនាស់រវាងកម្ពុជានិងថៃ តែអ្នកជំនាញផ្នែកព្រំដែននិងមន្ត្រីគណបក្សជំទាស់បានអះអាងថា មានបញ្ហាជាច្រើនទៀតដែលកម្ពុជាត្រូវធ្វើការដោះស្រាយ ដូចជាបញ្ហាទារសំណងនៃការខូចខាតនិងបញ្ហាដែនដីខាងកើតគឺកម្ពុជាវៀតណាម។
លោកម៉ារិត ឆង អ្នកជំនាញការព្រំដែនម្នាក់ក្នុងប្រទេសអាមេរិក បានអះអាងថា កម្ពុជាគួរធ្វើការប្តឹងតវ៉ារឿងការខូចខាតជាច្រើនដែលកើតចេញពីការវាយប្រហារគ្នាកាលពីឆ្នាំ២០០៨ ពេលថៃចាញ់ក្តីរឿងដីនៅក្បែរប្រាសាទព្រះវិហារទៅហើយនោះ។
លោកនិយាយថា៖ «កាលណាមិនធ្វើអញ្ចឹង ដូចលើកមុនអញ្ចឹង អត់ទារសំណងអីសោះ សៀមចេះតែអត់គោរពតទៅទៀត។ ឥឡូវនេះឈ្នះហើយយើងត្រូវទារសំណងដែលខ្មែរយើងយល់ថា ឲ្យសៀមសង មានខូចខាតអីខ្លះ ជីវិតមនុស្ស អ្នកស្រុកតួព្រះវិហារ ចម្លាក់និងការខូចខាតដែលបាញ់តគ្នា។ រឿងនេះដើម្បីឲ្យសៀមដឹងថា បើហ៊ានធ្វើតទៅទៀតគឺខុស ត្រូវមានសំណង ហើយចាញ់ក្តីផង»។
លោកជឿថា កម្ពុជាមិនចេះតែប្រើមនោសញ្ចេតនាដើម្បីដោះស្រាយជាមួយប្រទេសថៃទេគឺត្រូវពឹងលើច្បាប់ដើម្បីបញ្ចប់បញ្ហា។
ប្រទេសកម្ពុជា ដែលគេចាត់ទុកថា បានឈ្នះក្តីនៃការបកស្រាយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលកម្ពុជាបានឈ្នះរួចហើយកាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២ក្រោមកិច្ចដឹកនាំរបស់សម្តេចឳនោះ កំពុងមានបញ្ហាច្រើនជាមួយថៃលើបញ្ហាព្រំដែនគោក និងបញ្ហាព្រំដែនទឹកនៅតំបន់ជាច្រើនទៀតដែលត្រូវចរចាគ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃច័ន្ទទៅកាន់ប្រជាជាតិទាំងមូលតាមរយៈទូរទស្សន៍ជាតិកម្ពុជាភ្លាមៗក្រោយកម្ពុជាទទួលសេចក្តីសម្រេចរបស់តុលាការអន្តរជាតិលើទឹកដីនៅតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារដែលមានការប្រទាញប្រទង់នោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនពុំបានផ្តោតទៅលើអ្វីដែលគេចាត់ទុកថា កម្ពុជាបានជោគជ័យនោះទេ។
លោកហ៊ុន សែនហាក់ផ្តោតជាសំខាន់ទៅលើការការពារសន្តិភាពស្ថិរភាពនិងរក្សាភាពស្ងប់ស្ថាត់ជាជាងការអរសប្បាយ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអះអាងថា ភាគីទាំងពីរគឺកម្ពុជា ថៃនឹងបន្តពិភាក្សាគ្នា ហើយគោរពតាមការសម្រេចរបស់តុលាការ ខិតខំធ្វើឲ្យមានសន្តិភាព ស្ថិរភាពនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ។
«ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវជាថ្មីម្តងទៀតដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងបំពេញភារកិច្ចការពារព្រំដែន សូមបន្តប្រកាន់ការអត់ធ្មត់ រក្សាស្ថានភាពឈរជើងនៅដដែល និងចៀសវាងសកម្មភាព ទាំងឡាយណាដែលអាចបង្កភាពតានតឹង ឬការប៉ះទង្គិចគ្នាជាយថាហេតុ ដោយទុកលទ្ធភាពជូនយន្តការនៃរាជរដ្ឋាភិបាលទាំងពីរបន្តការពិភាក្សាដើម្បីជំរុញអនុវត្តសាលដីកានេះរបស់តុលាការយុត្តិធម៌អន្តរជាតិ»។
លោកយូ សុគន្ធបញ្ញាជានិស្សិតខ្មែរបញ្ចប់ការសិក្សាផ្នែកគោលនយោបាយ សារធារណៈនៅសាកលវិទ្យាល័យមីឈីហ្គ៊ែន(Michigan Univerisity) ដែលជាអ្នកឃ្លាំមើលដំណើរការវិវត្តម្នាក់នៃបញ្ហាព្រំដែនកម្ពុជាថៃ យល់ថា ដោយសារសេចក្តីសម្រេចរបស់តុលាការនេះមិនមានការបញ្ជាក់ច្បាស់លាស់ទៅលើផ្ទៃដី ដែលត្រូវផ្តល់ជូនកម្ពុជានិងថៃនោះ វាអាចនឹងជាបញ្ហាដែលភាគីទាំងពីរអាចទទួលយកបានទាំងអស់គ្នា។
«ការសម្រេចចិត្តរបស់តុលាការជាការល្អទាំងសងខាង។ ទាំងសងខាងអាច គិតថា ខ្លួនឯងឈ្នះ។ អត់ឈ្នះទាំងអស់ទេ តែឈ្នះបន្តិច។ អញ្ចឹងការដែលឲ្យទាំងសងខាងទទួលយកបាន វាអាចខ្ពស់ជាង ដោយសារតែការសម្រេច ចិត្តហ្នឹងវាមិនហួសហេតុពេក»។
តែលោកថ្លែងថា បញ្ហាមិនបញ្ជាក់ឲ្យច្បាស់នៃសេចក្តីសម្រេចនេះហើយអាចទុកផ្លូវឲ្យភាគីថៃនិងកម្ពុជាបន្តជាបញ្ហាប្តឹងផ្តល់ និងដោះស្រាយតទៅទៀត។
មេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៉ីវិញថ្លែងថា សេចក្តីសម្រេចរបស់តុលាការនេះជាជោគជ័យបន្ថែមទៅលើជោគជ័យដែលសម្តេចឳព្រះបរមរតនៈកោដ្ឋសម្តេចព្រះនរោត្តមសីហនុ ដែលបានទាមទារប្រាសាទព្រះវិហារនេះពីការកាន់កាប់របស់សៀម ឬថៃកាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២។ លោកថ្លែងថា មានបញ្ហាច្រើនទៀតដែលរដ្ឋាភិបាលពេលនេះមិនត្រូវបំភ្លេចគឺបូរណភាពទឹកដីកម្ពុជាភាគខាងកើត ឬវៀតណាម។
«ពីព្រោះបើយើងស្រឡាញ់ជាតិ យើងមិនត្រូវស្រឡាញ់តែពាក់កណ្តាលទេ។ យើងត្រូវស្រឡាញ់ទាំងមូល។ យើងខំការពារព្រំដែនយើង បូរណភាពដែនដីយើងតទល់នឹងបរទេសឈ្លានពាន លេបត្របាក់ទឹកដីយើង។ នៅខាងកើតក៏យើងត្រូវប្រកាន់គោលជំហរដូចគ្នាអញ្ចឹងដែរ ដើម្បីការពារទឹកដីយើងនៅខាងកើតប្រទេស កុំឲ្យបរទេសឈ្លានពាន លេបត្របាក់ទឹកដីយើងដូចគេកំពុងតែធ្វើសព្វថ្ងៃនេះ»។
លោកសម រង្ស៉ី ប្រធានគណបក្សជំទាស់គឺគណបក្សសង្គ្រោះជាតិ បានអះអាងដូច្នេះតាមរយៈសេចក្តីថ្លែងការណ៍មួយដាក់ក្នុងគេហទំព័ររបស់គណបក្សរបស់លោកក្រោយពេលដែលមានសេចក្តីសម្រេចឬការបកស្រាយរបស់តុលាការយុត្តិធម៌អន្តរជាតិពាក់ព័ន្ធនឹងដីក្បែរប្រាសាទព្រះវិហារ។
កម្ពុជានិងថៃ ហើយកម្ពុជានិងវៀតណាមមានបញ្ហាទំនាស់ព្រំដែនជាយូរណាស់មក ហើយ។ បញ្ហានេះបានក្លាយជារឿងកេងចំណេញផ្នែកនយោបាយរបស់អ្នកនយោបាយ និងជាការបំផុសជាតិនិយមយ៉ាងងាយស្រួលក្នុងប្រទេសនីមួយៗ៕