ភ្នំពេញ —
ព្រះសង្ឃប្រមាណ៥០០អង្គនិងពុទ្ធបរិស័ទជាច្រើនរយនាក់នៅព្រឹកថ្ងៃអង្គារនេះបានធ្វើបាតុកម្មខាងមុខសាលចតុមុខជាទីដែលថ្នាក់ដឹកនាំព្រះសង្ឃប្រជុំ ដើម្បីដាក់សម្ពាធឱ្យថ្នាក់ដឹកនាំព្រះសង្ឃជំរុញឱ្យអាជ្ញាធរស្វែងរកព្រះសារីរិកធាតុដែលបានបាត់ត្រឡប់មកវិញ។
ក្រោមដំណក់ទឹកភ្លៀងរលឹមសស្រេច ព្រះសង្ឃនិងក្រុមប្រជាពលរដ្ឋបានដើរហែរក្បួនបាតុកម្មពីចំណុចទីលានប្រជាធិបតេយ្យ កាត់តាមផ្លូវមាត់ទន្លេ ឆ្ពោះទៅកាន់សាលសនិ្នសីទចតុមុខ ខាងជើងឈៀងខាងកើតព្រះបរមរាជវាំង ជាទីដែលថ្នាក់ដឹកនាំសង្ឃប្រជុំនៅទីនោះ។ ព្រះសង្ឃបាតុករនិងក្រុមបាតុករបានកាន់ទង់ជាតិ ទង់សាសនា និងបដាដែលសរសេរថា«មានអំពើពុករលួយទើបមានចោរលួចព្រះបរមសារីរិកធាតុ»និង«ការបាត់បង់ព្រះបរមសារីរិកធាតុគឺជាការបាត់បង់តម្លៃជាតិខ្មែរ»ជាដើម។
បន្ទាប់ពីនិមន្តមកដល់បរិវេណខាងមុខសាលសន្និសីទចតុមុខ ក្រុមព្រះសង្ឃបាតុករបានស្រែកទាមទារឱ្យសម្តេចព្រះសង្ឃរាជ ទេព វង្ស និងគណៈសង្ឃឱ្យចេញមកបកស្រាយពីការបន្តរក្សាភាពស្ងៀមស្ងាត់របស់ខ្លួន ក្រោយពីព្រះបរមសារីរិកធាតុរបស់ព្រះពុទ្ធត្រូវបានគេលួច។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនទិញ តំណាងព្រះសង្ឃឯករាជ្យបានស្រែកតាមឧគ្ឃោសនសព្ទថា៖ «ប្រសិនបើព្រះសង្ឃធ្វើការដើម្បីបម្រើប្រយោជន៍ជាតិ ហេតុអ្វីបានជាចេញសារាចរផ្សឹកចោល បណ្តេញចេញពីវត្ត? រឿងដែលមិនគួរធ្វើហេតុអ្វីបានជាព្រះរាជាគណៈនិងមន្ត្រីសង្ឃខំប្រឹងម្ល៉េះ ចុះរឿងដែលបាត់បង់ព្រះសារីរិកធាតុ ចុះហេតុអ្វីមិនចេញសារាចរដូចចេញសារាចរចំពោះព្រះសង្ឃតស៊ូស្នេហាជាតិ? ធ្វើទៅធ្វើឱ្យដូចគ្នាទៅ!»
កោដ្ឋធ្វើអំពីមាសដម្កល់ព្រះសារីរិកធាតុព្រះពុទ្ធដែលរួមមានព្រះចង្កូមកែវ(ធ្មេញ) ព្រះកេសា(សក់) និងព្រះអដ្ឋិ (ឆ្អឹង) និងវត្ថុមានតម្លៃជាច្រើនទៀតដែលដម្កល់ក្នុងព្រះសក្យព្រះមុនីចេតិយត្រូវបានជនមិនស្គាល់មុខលួចយកទៅបាត់កាលពីយប់រំលងអាធ្រាតថ្ងៃទី៩ខែធ្នូ។
ព្រះតេជព្រះគុណ សិន សុភាសិទ្ធ ជាអ្នកចូលរួមម្នាក់មានថិរៈដីកាថាព្រះសារីរិកធាតុជាតំណាងព្រះពុទ្ធសាសនានិងសាធារណៈវត្ថុរបស់ពលរដ្ឋខ្មែរ ប៉ុន្តែមន្ត្រីសង្ឃនាពេលកន្លងមកហាក់ដូចជាមិនបានបញ្ចេញប្រតិកម្មតបណាមួយទេ។
ព្រះអង្គបានបន្ថែមថា៖ «ចំពោះចំណាត់ការរបស់មន្ត្រីសង្ឃ អាត្មាភាពមិនពេញចិត្តទេ ដោយសារវត្ថុដែលជាសារណៈរបស់ប្រជាពលរដ្ឋក៏ដូចជាព្រះពុទ្ធសាសនាទាំងមូលត្រូវបានបាត់បង់ហើយពុំមានការស្វែងរក គ្រាន់តែធ្វើការបន្តិចបន្តួច ហើយពុំបានចាត់វិធានការឱ្យបានរឹងមាំសម្រាប់ប្រទេសជាតិរបស់យើង គឺទាមទារឱ្យបាននិងរកឱ្យឃើញនូវវត្ថុជាសាធារណៈនោះសម្រាប់ប្រជាជាតិខ្មែរ»។
ព្រះសង្ឃនិងក្រុមបាតុករបានរំសាយទៅវិញនៅម៉ោងប្រហែល១១ព្រឹក បន្ទាប់ពីព្រះញានវង្ស ឃឹម សន ព្រះមេគុណក្រុងចេញមកសម្រុះសម្រួលដោយសន្យានឹងចេញសេចក្តីថ្លែងការណ៍មួយដើម្បីស្វែងរកអន្តរាគមន៍បន្ទាន់មួយពីសំណាក់រដ្ឋាភិបាល។
សម្តេចព្រះសង្ឃរាជ ទេព វង្ស មិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះដោយព្រះតេជព្រះគុណបានបិទទូរស័ព្ទប៉ុន្តែកន្លងមកព្រះអង្គធ្លាប់បញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថាវាជាសមត្ថកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចទេ។
នាពេលកន្លងមក ក្រុមអាជ្ញាធរមានសមត្ថកិច្ចមិនបានបញ្ចេញព័ត៌មានលម្អិតពីវត្ថុដែលបាត់និងដំណើរការស៊ើបអង្កេតរបស់ខ្លួនទេ ក្រោមហេតុផលថាករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ដោយឡែកតុលាការខេត្តកណ្តាលបានសម្រេចឃុំខ្លួនជនសង្ស័យ៥នាក់ដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងនេះ។ ក្នុងនោះម្នាក់ឈ្មោះ ផា សុខែម ជាប្រធានឆ្មាំព្រះសក្យមុនីចេតិយ ហើយបន្ទាប់ពីបានឆែកឆេរផ្ទះនិងរថយន្តរបស់ជនសង្ស័យរូបនេះនៅខណ្ឌសែនសុខ ក្នុងក្រុងភ្នំពេញ ក្រុមអាជ្ញាធរមានសមត្ថកិច្ចបានរកឃើញព្រះពុទ្ធបដិមានិងវត្ថុបុរាណចំនួន២៨មុខ។
លោក គៀត ច័ន្ទថារិទ្ធនិងលោក ខេង ទីតូ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិនិងកងរាជអាវុធហត្ថ និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ៕