ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រះ​ពុទ្ធ​សាសនា​នៅ​ក្នុង​សង្គម​សម័យ​ទំនើប (បន្ត)

  • នុច សារីតា

ព្រះ​តេជគុណ​ វជិរប្បញ្ញោ​ សាន សុជា ជា​ព្រះ​ចៅ​អធិការ​វត្ត​មណីរតនារាម សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ ខេត្ត​ពោធិ៍សាត់ ហើយ​ព្រះ​អង្គ​ក៏​ជា​គ្រូ​អប់រំ​សីលធម៌​អាចារ្យ​ទូទាំង​ប្រទេស​នៃ​ក្រសួង​ធម្មការ​និង​សាសនា​។ (រូបថត៖ Photo courtesy of: sansochea.org)

វ៉ាស៊ីនតោន៖ ព្រះ​តេជគុណ​ វជិរប្បញ្ញោ​ សាន សុជា ជា​ព្រះ​ចៅ​អធិការ​វត្ត​មណីរតនារាម,​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ ខេត្ត​ពោធិ៍សាត់​ ជា​ធម្មាចារ្យ​សាលា​សិក្សា​ ព្រះធម៌​ព្រះ​សមណ​គោតម​នៅ​ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ​ និងសាលា​រៀន​ព្រះធម៌​វត្ត​ខេមវ័ន​ ខេត្ត​កំពង់ចាម​ ហើយ​ព្រះ​អង្គ​ក៏​ជា​គ្រូ​អប់រំ​សីលធម៌​អាចារ្យ​ទូទាំង​ប្រទេស​នៃ​ក្រសួង​ធម្មការ​និង​សាសនា​ និង​ជា​វាគ្មិន​ក្នុង​កម្មវិធី​ព្រះពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​នឹង​សង្គម​នៃ​ក្រសួង​ធម្មការ​និង​សាសនា​ផងដែរ​។ ព្រះអង្គ បាន​និមន្ត​ជា​វាគ្មិន​របស់​កម្មវិធី​ហេឡូវីអូអេ។

សព្វ​ថ្ងៃ​នេះ​មនុស្ស​ក្នុង​ពិភពលោក​រស់នៅ​ជាមួយ​នឹង​បច្ចេក​វិជ្ជា​ទំនើប​ វត្ថុ​ប្រើ​ប្រាស់​សុទ្ធ​ចេញ​ពី​វិទ្យាសាស្ត្រ​ទំនើប។ ការ​អភិវឌ្ឍន៍​ផ្នែក​វិទ្យាសាស្ត្រ​ធ្វើ​ឲ្យ​មនុស្សជឿនលឿន​ក្នុង​ការ​សិក្សា​និង​ការ​ប្រកប​ការងារ​ ក៏​ប៉ុន្តែ​ការ​លូតលាស់​វិទ្យាសាស្ត្រ​មួយ​ផ្នែក​ទៀត​ធ្វើ​ឲ្យ​លោក​វិនាស​ ដូច​ជា​ការ​បង្កើត​កាំភ្លើង​គ្រាប់​មីស៊ីល​ជាដើម។​ ចំណែក​ព្រះ​ពុទ្ធសាសនា​និយាយ​អំពី​ រូប​ ចិត្ត​ លោកិយ​សច្ចៈ​ លោកុត្តរ​សច្ចៈ​ និង​បរមត្ថ​សច្ចៈ។ តើ​ការ​បង្រៀន​របស់​ព្រះសម្មា​សម្ពុទ្ធ​នៅ​មាន​ឥទ្ធិពល​លើ​សង្គម​សម័យ​ទំនើប​នេះ​ដែរ​ឬ​ទេ?

ទស្សនៈ​របស់​អ្នក

បង្ហាញ​មតិ

XS
SM
MD
LG