ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធីសាសនា​នានា​ត្រូវ​បាន​ប្រារព្ធ​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ


Para petugas membantu seorang pemilih untuk memasukkan surat suaranya ke dalam kotak suara di sebuah sekolah yang dijadikan TPS di Tripoli (25/6).
Para petugas membantu seorang pemilih untuk memasukkan surat suaranya ke dalam kotak suara di sebuah sekolah yang dijadikan TPS di Tripoli (25/6).
ភ្នំពេញ៖ សាសនិក​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចូល​រួម​បួងសួង​ឧទ្ទិស​កុសល​ផលបុណ្យ​ដល់​ព្រះបរម​សព​សម្តេច​នរោត្តម សីហនុ នៅ​ពេល​ដែល​ព្រះបរមសព​នឹង​ទទួល​ការ​ប្រទាន​ព្រះ​ភ្លើង​នៅ​ថ្ងៃ​ចន្ទ​ទី៤​ខែ​កុម្ភៈ​នេះ។

ក្នុង​ព្រះវិហារ​អ៊ីស្លាម​គីឡូម៉ែត្រ​លេខ​៨​នៃ​សង្កាត់​ច្រាំ​ចំរេះ រាជធានី​ភ្នំពេញ សាសនិក​អ៊ីស្លាម​ប្រមាណ​ជាង​១០០​នាក់បាន​សូត្រធម៌​ដូច​ធម្មតា​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ប៉ុន្តែ​ក្នុង​ពេលនោះ​ក៏​មាន​ការឧទ្ទិស​ថ្វាយ​ព្រះពរ​ដល់​ព្រះបាទ​សម្តេច​សីហនុ ក្នុង​កំឡុង​ពេល​កាន់​ព្រះ​មរណទុក្ខ​នេះ​ដែរ។

លោក អាប៊ូ បាកាត់ ភូឈួយទី​១​នៃ​វិហារ​ឥស្លាម​នេះ​ថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរភាសា ថា ​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​ក្នុង​ពេល​កំពុង​បួង​សួងតែង​តែ​ឧទ្ទិសកុសល​ដល់​អតីត​ព្រះមហាក្សត្រ​ខ្មែរ។

«យើង​ខ្ញុំ​ជា​ឥស្លាម​ហ្នឹង​មិន​មាន​ពិធី​អ្វី​ធំ​ដុំ​ទេ គ្រាន់​តែ​ក្រោយ​ពី​ថ្វាយ​បង្គំ​មួយ​ថ្ងៃ​ប្រាំ​ដង​ពេល​ហ្នឹង​គឺ​ពួកខ្ញុំ​ទាំង​អស់​គ្នា​លើក​ដៃ​ប្រណម​សូម​បួង​សួងព្រះ​អាឡោះ​ជា​ម្ចាស់​ឱ្យ​សម្តេច​បាន​សេចក្តីសុខ​សប្បាយ​ត​រៀង​ទៅ។»

ពលរដ្ឋ​សហគមន៍​ឥស្លាម​នៅ​សង្កាត់ច្រាំង​ចម្រេះ​ ថ្លែង​បន្ទាប់​ពី​ធ្វើ​ពិធី​បួង​សួង​នៅ​ម៉ៅង​៦​ល្ងាច​រួច​ថាក្នុង​អំឡុង​ពេល​កាន់​ទុក្ខ​៧​ថ្ងៃ​នេះ ពួកគាត់​តែងតែ​បួងសួង​មួយ​ថ្ងៃ​៥​ដង​ឧទ្ទិស​ដស់​ព្រះ​វិញ្ញានខ័ន្ឋ​ព្រះ​បាទ​សីហនុ។ (ឃួន ធារ៉ា)
ពលរដ្ឋ​សហគមន៍​ឥស្លាម​នៅ​សង្កាត់ច្រាំង​ចម្រេះ​ ថ្លែង​បន្ទាប់​ពី​ធ្វើ​ពិធី​បួង​សួង​នៅ​ម៉ៅង​៦​ល្ងាច​រួច​ថាក្នុង​អំឡុង​ពេល​កាន់​ទុក្ខ​៧​ថ្ងៃ​នេះ ពួកគាត់​តែងតែ​បួងសួង​មួយ​ថ្ងៃ​៥​ដង​ឧទ្ទិស​ដស់​ព្រះ​វិញ្ញានខ័ន្ឋ​ព្រះ​បាទ​សីហនុ។ (ឃួន ធារ៉ា)
អង្គុយ​ក្នុង​ព្រះវិហារ​ជាមួយ​គ្នា លោក ហាន់ ហ្វាស់ បាន​និយាយ​ក្នុង​ទឹក​មុខ​ស្រពាប់​ស្រពោន​ថា ការ​សោយទិវង្គត​របស់​អតីតព្រះមហាក្សត្រ​ជា​ការ​សោកស្តាយ​ដ៏​ធំ​មួយ​របស់​ពលរដ្ឋ​ខ្មែរ​ឥស្លាម។​

«អ្នក​កាន់​សាសនា​ឥស្លាម​ក្នុង​ប្រទេស​កម្ពុជា​នេះ ក៏​ដូចជា​ប្រជាជន​ទាំងអស់​មាន​ការ​សោក​ស្តាយ​ទុក្ខ​ព្រួយ​ដូចៗ​គ្នា។»

ជាមួយ​គ្នា​នេះ តាម​ការ​ឱ្យ​ដឹង​របស់​លោក​ អាជ្ញាធរ សហគមន៍​ឥស្លាម​ក៏​បាន​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ទូទាំង​ប្រទេស​ចូល​រួម​កាន់​ព្រះ​មរណទុក្ខ​នេះ​ផង​ដែរ ដោយ​តម្រូវ​ឱ្យ​ពួកគាត់​តម​មិន​ឱ្យ​មាន​ការ​រាំរែក និង​ចាក់​ភ្លេង​សប្បាយ​ក្នុង​ពិធី​ផ្សេង​ៗ​នោះ​ទេ។

ថ្លែង​ស្រដៀង​គ្នា​នេះ​ដែរ លោក ដូង សាវង់ នាយក​មណ្ឌល​អប់រំ​ជំនឿ​កាតូលិក​កម្ពុជា បាន​ឱ្យ​ដឹងថា​ចំពោះ​គ្រឹស្ត​បរិស័ទ​នៅ​តាម​វិហារ​គ្រឹស្ត​សាសនា​មួយ​ចំនួន​នៅ​កម្ពុជា​ក៏​បាន​ប្រារព្ធ​ថ្វាយ​ជូន​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បាទ​សម្តេច​នរោត្តម សីហនុ​ផង​ដែរ។

«ធម្មតា​យើង​ហែរ​ព្រះ​សព​នៅ​ថ្ងៃ​ទី​១ ប៉ុន្តែ​យើង​ជ្រើស​យក​មុន​បន្តិច អញ្ចឹង​នៅ​ថ្ងៃ​ទី​២៩ នៅ​ព្រះ​សហគមន៍​ផ្សារ​តូច​វេលា​ម៉ោង​៦​ល្ងាច យើង​ជួប​ជុំ​គ្រិះ​បរិស័ទ​ប្រមាណ​៥០០​ទៅ​៦០០​នាក់ ហើយ​ពេល​នោះ​យើង​ថ្វាយ​អភិបូជា​ពិសេស​សម្រាប់​ព្រះ​ករុណា​ដើម្បី​ព្រះ​ជា​ម្ចាស់​ថ្វាយ​ព្រះ​ពរ​ដល់​លោក។ មាន​ន័យ​ថា យើង​ទួល​អង្វរ​ព្រះ​ជា​ម្ចាស់ សូម​ព្រះ​អង្គ​ទទួល​យក​ព្រះ​វិញ្ញាក្ខន្ធ​របស់​ព្រះ​មហា​ក្សត្រ​របស់​យើង​ឱ្យ​ចូល​នៅ​ក្នុង​ព្រះ​រាជ​របស់​ព្រះ​ជា​ម្ចាស់ ចូល​ក្នុង​សេចក្តី​សុខសាន្ត​ អំណរ​សប្បាយ​តាម​សាសនា​របស់​យើង»។

លោក​អាចារ្យ​យឹម​ វន បាន​ក្រោក​ពី​ព្រលឹម​មក​សូត្រ​យង្កិញ​នៅ​វត្ត​នន្ទមន្នី ដោយ​ភ្ជាប់​មក​ជា​មួយរូប​ព្រះ​ឆាយាល័ក្ស​ព្រះ​បាទ​សីហនុ​នៅ​លើ​អាវ​គាត់។ (ឃួន ធារ៉ា)
លោក​អាចារ្យ​យឹម​ វន បាន​ក្រោក​ពី​ព្រលឹម​មក​សូត្រ​យង្កិញ​នៅ​វត្ត​នន្ទមន្នី ដោយ​ភ្ជាប់​មក​ជា​មួយរូប​ព្រះ​ឆាយាល័ក្ស​ព្រះ​បាទ​សីហនុ​នៅ​លើ​អាវ​គាត់។ (ឃួន ធារ៉ា)
ក្រៅ​ពី​ការ​រៀបចំ​ពិធី​សាសនា​នៅ​តាម​វត្ត​អារាម​ព្រះពុទ្ធ​សាសនា ព្រះ​វិហារ​ឥស្លាម​ និងព្រះ​វិហារ​គ្រឹស្ត ក៏មាន​ការ​តាំងរូប​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​បាទ​នរោត្តម​អម​ដោយ​កម្រង​ផ្កា និង​ធូប​ទៀន​សម្រាប់​គោរព​បូជា នៅតាម​គ្រឹះស្ថាន​សាធារណៈ និង​ឯកជន និងសាលារៀនជា​ច្រើន​ក្នុង​ប្រទេស​ផង​ដែរ។

ដោយឡែក​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​មិន​បាន​ប្រារព្ធ​ពិធី​ពិសេស​ណាមួយ​ទេ​នៅ​ថ្ងៃ​សៅរ៍​នេះ។ ប៉ុន្តែគណៈកម្មការ​វត្ត​ភាគច្រើន​ដែល​វីអូអេ​ខេមរភាសា​បាន​ជួប​នោះ​ឲ្យ​ដឹង​ថា​ ការ​បួងសួង​សម្រាប់​វិញ្ញាណក្ខន្ធ​សម្តេច​ឪ​នរោត្តម សីហនុ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​ច័ន្ទ​នេះ។

កំពុង​គង់​លើ​កុដិ ព្រះតេជគុណ សុខ ប៊ុនធឿន ចៅ​អធិការ​វត្ត​នន្ទ​មុន្នី មាន​សង្ឃ​ដីកាថា វត្ត​របស់​ព្រះតេជគុណ​តែង​តែប្រារព្ធ​ពិធី​បុណ្យ​ព្រះ​ពុទ្ធសាសនា​ជា​ហូរហែ​ជូន​ដល់​ព្រះ​បាទ​សីហនុ តាំង​ពី​ពេល​ទ្រង់​សោយ​ព្រះ​ទិវង្គត​មក។

«នៅ​ពេល​ព្រះ​អង្គ​សោយ​ទិវង្គត​ថ្មីៗ វត្ត​អាត្មា​ហ្នឹង និង​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​សហការ​គ្នាធ្វើ​ពិធី​បង្សុកូល​ដ៏​ធំ​ដែរ​កាល​នោះ ហើយ​ក្រោយ​មក​ទៀត​ពិធី​កាន់​ហ្នឹង​យើង​ធ្វើ​ជា​ហូរ​ហែ។ នៅ​ថ្ងៃ​បូជា​នឹង​រៀបចំ​យាយតា​ទាំងអស់​ជាង​១០០​នាក់​ឯណោះ ហើយ​ព្រះ​សង្ឃ​ទាំងអស់​នឹង​ជួបជុំ​គ្នា​លើ​ឋានសាលា ដើម្បី​រៀបចំ​ពិធី​តាម​បែប​សាសនា ដូច​មាន​ព្រះសង្ឃ​ធ្វើ​នមស្ការ​ចម្រើន​ព្រះ​បរិត្ត​សមាទានសីល​ហើយ​យើង​ធ្វើ​ពិធី​បង្សុកូល​បន្ត​ទៀត»។

ក្រៅ​ពី​វត្ត​នន្ទមុន្នី គេ​សង្កេត​ឃើញ​វត្ត​អារាម​ព្រះ​ពុទ្ធ​សាសនា​ដទៃ​ទៀត​តាម​បណ្តា​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​ប្រារព្ធ​ពិធី​បុណ្យ​ស្រដៀង​គ្នា​នេះ​ដែរ​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បាទ​សម្តេច​នរោត្តម សីហនុ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG