ក្រុមអ្នកតស៊ូមតិដើម្បីផលប្រយោជន៍កម្មករបានអំពាវនាវឲ្យមានការចូលរួមពី កម្មករឲ្យបានច្រើនក្នុងយុទ្ធនាការតំឡើងប្រាក់ខែគោលដល់១៧៧ដុល្លារសរអា ដល់កម្មករទោះជាបញ្ហានេះបង្កការលំបាកសម្រាប់រដ្ឋាភិបាលក្តី។
Your browser doesn’t support HTML5
ក្រុមអ្នកបញ្ជាទិញចំនួន៨នៅលើពិភពលោករួមទាំង H&M ផងត្រូវគេដឹងបាន អន្តរាគមន៍ឲ្យមានការតំឡើងប្រាក់ខែអប្បបរមាដល់១៧៧ដុល្លារដល់កម្មករ ក្នុងពេលដែលភាគីរដ្ឋាភិបាលនិងនិយោជក និងតំណាងកម្មករកំពុងពិភាក្សាដោះស្រាយអំពីរឿងនេះ ហើយនឹងសម្រេចនៅថ្ងៃទី២៦ខែកញ្ញានេះក្នុងការកំណត់ប្រាក់ខែគោល។
ថ្លែងក្នុងកម្មវិធីហេឡូវីអូអេពេលលោកអញ្ជើញជាវាគ្មិនកាលពីយប់ថ្ងៃព្រហស្បតិ៍ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានទទូចឲ្យកម្មករបន្តការ ទាមទារដើម្បីផលប្រយោជន៍របស់ខ្លួននិងចូលរួមក្នុងយុទ្ធនាការនេះឲ្យបាន ច្រើន។ លោកថ្លែងថា អ្នកទិញអន្តរជាតិចំនួនប្រាំបីរួមទាំង H&M បានចូលរួម យុទ្ធនាការតាំងពីចុងឆ្នាំទៅជាមួយកម្មករក្នុងការធ្វើឲ្យមានការតំឡើងប្រាក់ឈ្នូលអប្បរមានេះ។
លោកថ្លែងថា៖ «ហើយបើមិនដោះស្រាយនឹងគ្មានការកម្មង់ទិញដល់រោងចក្រភាគច្រើន» ដែលលោកថាកម្ពុជាត្រូវគិតបញ្ហាហ្នឹងដែរ។
លោកបានយល់ឃើញដែរពីការលំបាកនិងក្តីបារម្ភរបស់រដ្ឋាភិបាលក្នុងការតំឡើងប្រាក់ឈ្នួលអប្បរមាដល់កម្មករនេះ។
«ខាងរដ្ឋាភិបាលគេខ្លាចការផ្ទុះរបស់មន្ត្រីរាជការ គ្រូបង្រៀន អញ្ចឹងទៅឃើញ កម្មករទាមទារប្រាក់ខែខ្ពស់ជាងមន្ត្រីរាជការ ក៏វាជាផ្នែកមួយធ្វើឲ្យមានការ ពិបាកក្នុងកាសម្រេចចិត្តក្នុងការតំឡើងប្រាក់ឈ្នួលជូនកម្មករផងដែរ។ តែយើង (កម្ពុជា)ត្រូវតែតំឡើងព្រមគ្នាតែម្តងទាំងមន្ត្រីរាជការទាំងកម្មករតែម្តង»។
ថ្លែងក្នុងពេលអញ្ជើញជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេ អ្នកស្រី ឆន សុខា មន្ត្រី កម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានអះអាងថា ពលរដ្ឋកម្ពុជាតាមច្បាប់មានសិទ្ធិរស់នៅក្នុងជីវភាពថ្លៃថ្នូរដែលរដ្ឋត្រូវផ្តល់ជូនដូចជាការផ្តល់ជូនប្រាក់ខែកម្មករសមរម្យដែរ។
«នេះជាកាតព្វកិច្ច មិនមែនផ្អែកលើជំនាញ មិនមែនផ្អែកទៅលើសមត្ថភាពកម្មករ ទេឬមួយក៏លទ្ធភាពរបស់និយោជកទេ»។
អ្នកស្រីសង្កត់ធ្ងន់ថា ការស្រាវជ្រាវរកឃើញថា កម្មករសមនឹងទទួលបានប្រាក់ បៀវត្សរ៍ចាប់ពី១៥៥ ដល់១៧៧ដុល្លារពេលគាត់ចូលធ្វើការ។
«ហើយបើសិនជាចង់ដឹងថាតើប្រាក់ឈ្នួលអប្បរមាប៉ុណ្ណាដែលអាចរស់នៅឲ្យបានសមរម្យ ថ្លៃថ្នូរ ខាងរដ្ឋាភិបាលក្តី ខាងនិយោជកក្តីសាករស់នៅពីរបីខែ ហើយចំណាយត្រឹម១០០ដុល្លារហ្នឹងមើល តើគាត់ចាយយ៉ាងម៉េចដែរ»។
ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា នឹងចាប់ ផ្តើមតំឡើងប្រាក់ខែគ្រូបង្រៀននិងបុគ្គលិកពេទ្យមុនក្រសួងផ្សេងៗចាប់ពីដើមឆ្នាំ២០១៥ទៅ នៅពេលកម្ពុជាមានប្រព័ន្ធប្រាក់បៀវត្សរ៍ពិតប្រាកដមួយ។
ក្រុមកម្មករនិងមន្ត្រីរាជការបានរអ៊ូរទាំពីការទទួលបានប្រាក់ខែតិចតួចមិន សមាមាត្រទៅនឹងតម្លៃទំនិញទីផ្សារដែលជាការពិបាកក្នុងការចញ្ចឹមជីវភាព៕