ភ្នំពេញ —
មន្ត្រីរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រកាសជំហរជាថ្មីម្តងទៀតទាមទារឲ្យប្រទេសឡាវផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ដ៏ចម្រូងចម្រាស និងទាមទារឲ្យមានការធ្វើការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់អំពីផលប៉ះពាល់នៃទំនប់មួយនេះជាមុនសិន។ ជំហរបែបនេះធ្វើឡើងដូចគ្នាទៅនឹងជំហររបស់អង្គការសង្គមស៊ីវិល និងសហគមន៍ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការព្រួយបារម្ភចំពោះគម្រោងទំនប់វារីអគ្គិសនីដនសាហុង។
កាលពីសប្តាហ៍មុនរដ្ឋាភិបាលនៃប្រទេសឡាវបានអញ្ជើញតំណាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៃប្រទេសកម្ពុជា វៀតណាម និងថៃដើម្បីធ្វើការបកស្រាយអំពីការស្រាវជ្រាវ និងរបៀបបញ្ជៀសផលប៉ះពាល់បង្កឡើងដោយទំនប់ដនសាហុង។ ក៏ប៉ុន្តែលោកតែ ណាវុធ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គ ថ្លែងថា ប្រៀបធៀបជាមួយប្រទេសដទៃ កម្ពុជាជាប្រទេសដែលអាចនឹងរងគ្រោះច្រើនជាងគេ ដោយហេតុថា ទំនប់ដនសាហុងស្ថិតនៅចម្ងាយត្រឹមតែ២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនកម្ពុជា។ ម្យ៉ាងទៀត ប្រជាពលរដ្ឋកម្ពុជាភាគច្រើនដែលរស់នៅតាមដងទន្លេមេគង្គពឹងផ្នែកលើមុខរបរនេសាទត្រី។
«វិធានការដែលច្រកពីរសម្រាប់ឲ្យត្រីធ្វើការចល័តទីហ្នឹង ដូចជាមិនទុកចិត្តសោះ។ ទាំងឯកសារសិក្សា ទាំងពីសកម្មភាពជាក់ស្តែង មិនមានទិន្នន័យពីត្រីច្បាស់លាស់សោះ ស្មានៗ មិនដឹងថា ច្រកមួយណាឲ្យត្រីទៅផង»។
សិក្ខាសាលាថ្នាក់ជាតិនេះមានការចូលរួមដោយមន្ត្រីក្រសួងបរិស្ថាន គណៈកម្មាធិការជាតិទន្លេមេគង្គ អង្គការសង្គមស៊ីវិល និងសហគមន៍ធំៗ ដែលរស់នៅតាមដងទន្លេមេគង្គ ដើម្បីធ្វើការប្រមែប្រមូលមតិ យោបល់ចុងក្រោយសម្រាប់ដាក់ទៅរដ្ឋាភិបាលទាំង៤នៃគណៈកម្មាធិការទន្លេមេគង្គ។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកានៃសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) ថ្លែងថា ជំហររបស់អង្គការសង្គមស៊ីវិលនៅតែទទូចចង់ឲ្យរដ្ឋាភិបាលនៃប្រទេសឡាវធ្វើការផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង។
«ប្រមុខរដ្ឋាភិបាល៤ប្រទេស មានកម្ពុជា វៀតណាម ថៃ និងឡាវនឹងធ្វើការប្រជុំសម្រេចលើគម្រោងនៃទំនប់វារីអគ្គិសនីដនសាហុងនៅដើមខែមេសានៅប្រទេសវៀតណាម ដែលជាលទ្ធផលចុងក្រោយនៃការប្រមូលមតិ ហើយដាក់ជូនដល់រដ្ឋាភិបាលទាំងនោះ»។
អ្នកស្រីបួរ ខាំតង តំណាងសហគមន៍ភូមិកោះស្នែងមកពីខេត្តស្ទឹងត្រែង ថ្លែងថា ប្រជាពលរដ្ឋក្នុងសហគមន៍របស់អ្នកស្រី ដែលស្ថិតនៅចម្ងាយជាង២០គីឡូម៉ែត្រពីទីតាំង ដែលនឹងត្រូវសាងសង់ទំនប់ដនសាហុង មានការព្រួយបារម្ភថា ទំនប់ដនសាហុងនឹងធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់ប្រជាសហគមន៍។
«ទាំងការនេសាទត្រី ទាំងការប្រើប្រាស់ទឹកហ្នឹង យើងមិនដឹងថា អ្នកអនុវត្តគម្រោងគេធ្វើយ៉ាងណាទេ»។
រហូតមកទល់បច្ចុប្បន្ននេះ គម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងរបស់ប្រទេសឡាវនៅមិនទាន់ចាប់ផ្តើមសាងសង់នៅឡើយ ខណៈពេលដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជា វៀតណាម និងថៃទាមទារឲ្យប្រទេសឡាវផ្អាកគម្រោងសាងសង់ទំនប់ដែលមានតម្លៃ៣.៨០០លានដុល្លារនេះជាបណ្តោះអាសន្នសិន។
ទំនប់វារីអគ្គិសនីកម្រិត២៦០មេហ្គាវ៉ាត់នេះស្ថិតនៅចម្ងាយជាងមួយគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសកម្ពុជា។ វាគឺជាទំនប់វារីអគ្គិសនីដែលកៀកនឹងប្រទេសកម្ពុជាបំផុត។ ហើយបើយោងតាមការស្រាវជ្រាវដោយក្រុមអង្គការសង្គមស៊ីវិលកន្លងទៅបានឲ្យដឹងថា ទំនប់មួយនេះនឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋខ្មែរជាង៦លាននាក់ដែលរស់នៅជុំវិញអាងទន្លេមេគង្គ និងទន្លេសាប។ បន្ថែមពីនោះដែរ ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong)
ក៏នឹងបង្កឲ្យមានផលប៉ះពាល់ដល់ធនធានត្រី និងបង្កវិនាសកម្មដល់ជីវចម្រុះ និងធ្វើឲ្យអន្តរាយដល់ជីវិតរស់នៅរបស់សត្វផ្សោតដ៏កម្រនៅកម្ពុជាផងដែរ។
លោកទា ជុប អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្រៅសិក្ខាសាលថា ក្រសួងបរិស្ថានស្វាគមន៍លទ្ធផល ហើយក្រសួងបរិស្ថាននិងពិនិត្យពិចារណា៕