ការចុះឈ្មោះអ្នកបោះឆ្នោតតាមរបៀបថ្មីគឺការប្រើប្រព័ន្ធអេឡិចត្រូនិកនឹងធ្វើឲ្យមានបញ្ជីដែលមានគុណភាព។ នេះបើតាមការអះអាងរបស់លោក គុល បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្រែ្វលដែលចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOA ពិសេសកាលពីរាត្រីថ្ងៃអង្គារទី១៨ ខែសីហា។
Your browser doesn’t support HTML5
លោកថ្លែងយ៉ាងដូច្នេះដោយយោងថា ការចុះឈ្មោះថ្មីដោយប្រើប្រព័ន្ធកុំព្យូទ័រនេះគឺនឹងកាត់បន្ថយឈ្មោះស្ទួន ឈ្មោះខ្មោច បាត់ឈ្មោះអ្នកបោះឆ្នោតជាដើម។
គណៈកម្មការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) នឹងសាកល្បងការចុះឈ្មោះនេះក្នុងឃុំសង្កាត់ចំនួន២៥នៅដើមឆ្នាំ២០១៦ គឺ១ឆ្នាំមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និង២ឆ្នាំមុនការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។