ភ្នំពេញ —
ក្រុមមន្ត្រីសង្គមស៊ីវិលមើលឃើញថាការចរចានយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដើរបានជឿនលឿនទៅមុខជាវិជ្ជមាន ថ្វីបើមានសេចក្តីអះអាងមិនស្របគ្នាខ្លះរវាងមេដឹកនាំកំពូលនៃគណបក្សគូជម្លោះទាំងពីរនៅថ្ងៃព្រហស្បតិ៍នេះ។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានកត់សម្គាល់ការរីកចម្រើនចុងក្រោយនៃដំណើរឆ្ពោះទៅរកការដោះស្រាយភាពជាប់គាំងនយោបាយ តាមរយៈជំនួបកំពូលតាមទូរស័ព្ទរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
លោកនី ចរិយា យល់ថាផលវិជ្ជមានធំនោះគឺការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។
«យើងឃើញថាមានការវិវត្តន៍ជាវិជ្ជមានខ្លះដែរដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យនៅក្នុងស្ថាប័នធម្មនុញ្ញហើយនឹងឲ្យមានការអនុម័តដោយមានការឯកភាពគ្នាពីគណបក្សនៅក្នុងរដ្ឋសភាចំពោះសមាសភាពនៃគ.ជ.បជាដើម»។
នៅថ្ងៃនេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានទម្លាយអាថ៌កំបាំងខ្លះៗនៅក្នុងការចរចារយៈពេល៤៤នាទីរវាងរូបលោកនិងលោកសម រង្ស៊ី កាលពីថ្ងៃពុធ។
លោកហ៊ុន សែន និយាយថាមានការឯកភាពគ្នាមួយចំនួននិងត្រៀមចុះកិច្ចព្រមព្រៀងរួមជាពិសេសលើកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។
លោកហ៊ុន សែន អះអាងថាលោកសម រង្ស៊ី បានយល់ព្រមលើចំណុចនេះ ប៉ុន្តែលោកកឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិមិនយល់ព្រម។
ត្រង់ចំណុចនេះលោកសម រង្ស៊ី បានបដិសេធថាលោកមិនបានឯកភាពលើកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនោះទេ។
ការបោះឆ្នោតនេះដែលគណបក្សសង្គ្រោះជាតិទាមទារឲ្យមានការបោះឆ្នោតមុនអណត្តិប៉ុន្តែបើតាមលោកហ៊ុន សែន ការបោះឆ្នោតនេះទំនងជានឹងត្រូវធ្វើនៅខែកុម្ភៈឆ្នាំ២០១៨។
ការខ្វែងយោបល់គ្នានេះដែលលោកនី ចរិយា គិតថាអ្នកនយោបាយមិនទាន់បានប្រើប្រាស់សុឆន្ទៈពិតប្រាកដក្នុងការដោះស្រាយវិបត្តិនយោបាយនៅឡើយ។
«អ្វីដែលយើងមានការសោកស្តាយគឺថាអ្នកនយោបាយបានឆ្លៀតការចរចាគ្នានេះដើម្បីវាយប្រហារគ្នាហើយនេះជាចំណុចអវិជ្ជមានដែលមិនគួរកើតពីព្រោះបើយើងចរចាគ្នាយើងត្រូវជជែកដោយឆន្ទៈស្មោះស ទាំងអស់គ្នាហើយជជែកដើម្បីរកដំណោះស្រាយវិញ»។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យក៏បានមើលឃើញថាដំណើរការដោះស្រាយវិបត្តិនយោបាយមានសន្ទុះទៅមុខក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឆ្លៀតប្រើប្រាស់ចំណោទដែលលោកសម រង្ស៊ី និងលោកកឹម សុខា មិនទាន់បានជជែកគ្នាអំពីកាលបរិច្ឆេទនៃការបោះឆ្នោតសកលនោះធ្វើជាគោលដៅបំបែកគណបក្សជំទាស់។
«ខ្ញុំឃើញថាវិជ្ជមានបោះទៅមុខបានច្រើនដែរហើយ។ហើយការលើកយកករណីលោកកឹម សុខា ជាយុទ្ធសាស្ដ្របំបែកបំបាក់ដើម្បីត្រួតត្រា»។
ដោយឡែកលោកអ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏មានសុទិដ្ឋិនិយមថាមេដឹកនាំគណបក្សគូជម្លោះបានបង្ហាញពីភាពរលូននៅក្នុងការចរចា។ លោកយល់ថា លោកសម រង្ស៊ី និងកឹម សុខា ទំនងជាមិនទាន់ត្រូវត្រូវគ្នាលើចំណុចនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។ប៉ុន្តែលោកអ៊ូ វីរៈ គិតថាលោកសង្ស័យថាកត្តានេះអាចជាគន្លឹះឆ្កឹះផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ។
សូមបញ្ជាក់ថាវិបត្តិនយោបាយកម្ពុជាបានអូសបន្លាយជិត៩ខែមកហើយ ហើយមេដឹកនាំកំពូលគណបក្សទាំងពីរបានជួបចរចាគ្នាចំនួនពីរលើក។
ក៏ប៉ុន្តែក្រុមអ្នកឃ្លាំមើលដំណើរការនយោបាយកម្ពុជាជឿថាគណបក្សទាំងពីរនៅមិនទាន់អាចដោះស្រាយដោះស្រាយវិបត្តិនយោបាយបាននៅមុនអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរបាននៅឡើយ។
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលនឹងប្រព្រឹត្តទៅប៉ុន្មានថ្ងៃខាងមុខនេះ៕