ភ្នំពេញ —
រយៈពេល៥នាទីប៉ុណ្ណោះ បន្ទាប់ពីបានកំណត់ឱសានវាទឲ្យក្រុមបាតុករចាកចេញពីមុខក្រសួងព័ត៌មាន កងរាជអាវុធហត្ថនិងប៉ូលិសបង្ក្រាបបាតុកម្មជាច្រើនរាប់រយនាក់បានចាប់ផ្តើមវាយបង្ក្រាបដោយអំពើហិង្សាដោយមិនរើសមុខទៅលើក្រុមអ្នកកាសែត មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងក្រុមបាតុករដែលដឹកនាំដោយលោកម៉ម សូណង់ដូ។ (មើលកម្រងរូបថត)
កងកម្លាំងមានសមត្ថកិច្ចប្រដាប់ដោយដំបងឆក់ និងខែលគ្រប់ដៃ បានបោកគ្រាប់បែកផ្សែងជាច្រើនគ្រាប់ទៅលើក្រុមបាតុករ ដែលឈរស្រែកទាមទារដោយសន្តិវិធីនៅពីមុខក្រសួងព័ត៌មាន បណ្តាលឲ្យក្រុមបាតុករបានរត់ស្លន់ស្លោ គេចចេញពីការតាមបង្ក្រាបរបស់កងកម្លាំងមានសមត្ថកិច្ច។
បោកគ្រាប់បែកបានផ្ទុះឡើង។
«អ្នកអត់មានភារកិច្ចចេញ!»។
សាក្សីឃើញផ្ទាល់ភ្នែក និងក្រុមមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស បានអះអាងថា យ៉ាងតិចមានក្រុមបាតុករប្រមាណ៩នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ រួចហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋ។
លោកសុខ នី អាយុ៣៥ឆ្នាំ អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានកងកម្លាំងមានសមត្ថកិច្ចវាយឲ្យរងរបួសត្រង់ក្បាល។ លោកមានប្រសាសន៍ថា កងរាជអាវុធហត្ថមានគ្នាពីរទៅបីនាក់ បានវាយលោកនឹងដំបងដោយមិនបានសួរនាំអ្វីទាំងអស់។
លោកសុខ នី ដែលរុំបង់ពណ៌សនៅលើក្បាល អង្គុយក្រោមដើមឈើមួយ និយាយរៀបរាប់ថា៖ «គាត់ស្រែកថា ឲ្យខ្ញុំចេញ។ ខ្ញុំថា អត់អីទេ ខ្ញុំចេញ»។ ដល់ពេលខ្ញុំចេញទៅ ស្រាប់តែ គ្រាន់តែចេញទៅមានកម្លាំងពីរ បីនាក់មកវៃខ្ញុំតែម្តង»។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូ បានហៅការបង្ក្រាបរបស់កងកម្លាំងមានសមត្ថកិច្ចថា ជាការប្រើប្រាស់វិធីមួយដ៏ឃោរឃៅទៅលើការតវ៉ាដោយសន្តិវិធីរបស់ក្រុមបាតុករ។
លោកនិយាយថា៖ «ខ្ញុំគិតថា ការបង្ក្រាបនេះវាហាក់បីដូចជាការប្រើប្រាស់វិធីមួយដ៏ឃោរឃៅ ដែលយើងមិនអាចទទួលយកបានទេ។ វាជាការរំលោភសិទ្ធិមនុស្សមួយដ៏ធ្ងន់ធ្ងរ។ វាគួរតែមានការចរចាគ្នាមួយយើងមិនចង់ឲ្យមានប្រើប្រាស់អំពើហិង្សាតាមរបៀបនេះទេ។ ហើយយើងថ្កោលទោសជាដាច់ខាតចំពោះទង្វើទាំងអស់នេះ បាទ»។
ក្រុមមន្ត្រីមានសមត្ថកិច្ចមិនបានធ្វើអត្ថាធិប្បាយណាមួយជាមួយនឹងក្រុមអ្នកកាសែតទេ នៅពេលដែលបានព្យាយាមសាកសួរនៅកន្លែងបង្ក្រាប។
លោកខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងថា ការវាយបង្ក្រាបរបស់កងកម្លាំងមានសមត្ថកិច្ចនេះកើតមានឡើងដោយសារតែលោកម៉ម សូណង់ដូបានបំពានបម្រាមរបស់រដ្ឋាភិបាល។
លោកនិយាយថា៖ «គាត់បានធ្វើការបិទផ្លូវហើយធ្វើឲ្យមានការកកស្ទះ ខូចខាតសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមដងផ្លូវ។ វាប៉ះពាល់ដល់ផលប្រយោជន៍សារធារណៈ។ ហើយគាត់ក៏បានបដិសេធនូវសំណូមពរសុំឲ្យគាត់រំសាយម្តងហើយម្តងទៀត។ អញ្ចឹងបានជាកងកម្លាំងមានសមត្ថកិច្ចបង្ខំចិត្តធ្វើការបំបែក»។
សាក្សីឃើញផ្ទាល់ភ្នែក និងមន្ត្រីសិទ្ធិមនុស្សបានអះអាងថា ក្រុមបាតុករប្រមាណជិត៥០០នាក់ដែលដឹកនាំដោយលោកម៉ម សូណង់ដូបានដើរចេញពីទីលានប្រជាធិបតេយ្យដោយសន្តិវិធីឆ្ពោះទៅក្រសួងព័ត៌មាន ដើម្បីទាមទារឲ្យដំឡើងកម្លាំងផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុសម្បុកឃ្មុំនៅតាមបណ្តាខេត្តមួយចំនួនទៀត។
«ពួកយើងនាំគ្នាដង្ហែទៅក្រសួងព័ត៌មានដើម្បីឲ្យក្រសួងព័ត៌មានអនុញ្ញាតឲ្យលោកម៉ម សូណង់ដូបង្កើតជាប៉ុស្តិ៍វិទ្យុមួយសម្រាប់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជាវិទ្យុឯករាជ្យ»។
លោកម៉ម សូណង់ដូ នាយកស្ថានីយ៍វិទ្យុសម្បុកឃ្មុំ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យថា ការស្នើសុំដំឡើងកម្លាំងការផ្សាយនេះជាសំណើរបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា លោកបានសុំច្បាប់ទៅសាលាក្រុងភ្នំពេញហើយដើម្បីស្នើសុំធ្វើបាតុកម្មទាមទារ តែសាលាក្រុងមិនអនុញ្ញាត។
លោកនិយាយថា៖ «ការទាមទាររបស់ប្រជាពលរដ្ឋវាស្របច្បាប់ និងស្របរដ្ឋធម្មនុញ្ញ និងស្របគោលការណ៍របស់រដ្ឋាភិបាល។ ហើយខ្ញុំមកនេះគឺមកគាំទ្រអ្វីដែលប្រជាពលរដ្ឋចង់បាន។ ប៉ុន្តែបើសិនប្រជាពលរដ្ឋប្រើអំពើហិង្សា ខ្ញុំអត់គាំទ្រទេ»។
លោកម៉ម សូណង់ដូបានស្នើសុំដំឡើងកម្លាំងផ្សាយស្ថានីយ៍ទូរទស្សន៍ និងវិទ្យុសម្បុកឃ្មុំតាំងពីឆ្នាំ២០០៥មកម្ល៉េះ ក៏ប៉ុន្តែត្រូវបានក្រសួងព័ត៌មានបានឆ្លើយថា៖ «ពុំមានសល់ហ្វ្រេកង់វិទ្យុ និងហ្វេ្រកង់ទូរទស្សន៍សម្រាប់ផ្តល់ជូនទេ»។
វីអូអេបានព្យាយាមទាក់ទងសុំសេចក្តីអត្ថាធិប្បាយបំភ្លឺពីលោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន តែមិនអាចទាក់ទងបានទេ ដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
ការវាយបង្ក្រាបរបស់កងកម្លាំងមានសមត្ថកិច្ចនៅថ្ងៃច័ន្ទនេះបានកើតមានឡើងជាប់ៗគ្នា បន្ទាប់ពីការវាយបង្ក្រាបដោយហិង្សាទៅលើការតវ៉ារបស់សហជីពសេរីកម្មករកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលបានបណ្តាលឲ្យមានមនុស្សប្រមាណជាង១០នាក់បានរងរបួស ដោយរាប់បញ្ចូលទាំងអ្នកតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិផងដែរ៕