ភ្នំពេញ —
រដ្ឋសភាកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការដោយមានការគាំទ្រមួយរយភាគរយ ទោះបីជាមានការជំទាស់ឲ្យមានការព្យួរការពិភាក្សាលើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងអង្គការសង្គមស៊ីវិលយ៉ាងណាក្តី។
សេចក្តីព្រាងច្បាប់ដែលមាន៨ជំពូក និង៩២មាត្រាត្រូវបានសមាជិកសភារបស់គណបក្សប្រជាជនលើកដៃអនុម័តជាឯកច្ឆ័ន្ទដោយ៦៤សំឡេង។
សភាបានធ្វើការថា៖ «ប្រកាសអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ»។
ក្នុងរយៈពេលប្រហែលប្រមាណជាង២ម៉ោងគេឃើញសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា ប្រហែល៦រូបបានឡើងធ្វើការគាំទ្រឲ្យរដ្ឋសភាធ្វើការអនុម័តសេចក្តីព្រាងច្បាប់ដដែលនេះ ខណៈពេលដែលមិនមានការសួរដេញដោលធ្ងន់ៗ ដែលកន្លងមកគេធ្លាប់ឃើញមានតែតំណាងរាស្រ្តមកពីគណបក្សប្រឆាំងសាកសួរនោះ។
លោកឈាង វ៉ុន តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ដែលមើលទៅហាក់មានសកម្មភាពសកម្មជាងគេ បានឡើងគាំទ្រសេចក្តីព្រាងច្បាប់នេះនិងបានជំរុញឲ្យក្រសួងយុត្តិធម៌គិតគួរបន្ថែមទៀតលើកការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រព័ន្ធតុលាការ និងធានាថា មន្ត្រីរាជការដែលធ្វើការនៅក្នុងវិស័យនេះមានប្រាក់ខែសមរម្យ។
«យើងគួរគិតគូរពីរឿងនេះដែរដើម្បីធ្វើយ៉ាងម៉េចឲ្យមន្ត្រីដែលធ្វើការក្នុងប្រព័ន្ធតុលការហ្នឹងអាចបម្រើការងាររបស់គាត់បានត្រឹមត្រូវ»។
តំណាងរាស្រ្តរបស់គណបក្សដដែលគឺលោកសួស យ៉ារ៉ាបានធ្វើការចោទសួរទៅកាន់លោកអង់ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យស្រាយបំភ្លឺ ថាតើក្រោយពីអនុម័តច្បាប់នេះហើយ តើក្រសួងយុត្តិធម៌អាចនឹងបង្កើតប្រព័ន្ធមួយដែលត្រឹមត្រូវសម្រាប់ប្រជាពលរដ្ឋទូទៅដែរឬទេ?
«ឥឡូវនេះយើងមានវិមានរដ្ឋសភា វិមានសន្តិភាពរបស់រដ្ឋាភិបាល ដល់ពេលច្បាប់នេះអនុម័តហើយតើយើងអាចមានវិមានយុត្តិធម៌ដែរឬទេ?»
ជាការឆ្លើយតប តំណាងរដ្ឋាភិបាល ដែលត្រូវឡើងមកការពារច្បាប់នេះគឺលោក អង់ វង្សវឌ្ឍនាទទួលស្គាល់ថា វិស័យតុលាការនៅកម្ពុជានៅមានបញ្ហាចន្លោះប្រហោងច្រើន។ ក៏ប៉ុន្តែលោកបញ្ជាក់ថា សេចក្តីព្រាងច្បាប់ថ្មីនេះនឹងជួយកាត់បន្ថយចន្លោះប្រហោងទាំងនោះ។
«អ្វីដែលយើងបានធ្វើ បានសរសេរទាំងអស់ហ្នឹងគឺដើម្បីគោលដៅទាំងអស់ហ្នឹង មិនមែនយកអំណាចនោះទេ គោលដៅដើម្បីបម្រើឲ្យតុលាការហ្នឹងមានភាពត្រឹមត្រូវ»។
ទោះបីជាយ៉ាងណាក្តី សង្គមស៊ីវិលយល់ឃើញថា ច្បាប់ស្តីពីការរៀបចំអង្គការតុលាការដែលទើបត្រូវបានអនុម័ត និងសេចក្តីព្រាងច្បាប់ស្តីអំពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រមនឹងផ្តល់អំណាចហួសហេតុដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងការគ្រប់គ្រងនិងដឹកនាំសេចក្តីសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលជាស្ថាប័នកំពូល ហើយហាក់ដូចជាបើកឱកាសឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានសិទ្ធិអំណាចគ្រប់គ្រង ចាត់ចែងថវិការបស់តុលាការគ្រប់ជាន់ថ្នាក់ និងអាចផ្លាស់ប្តូរ ឬដំឡើងឋានៈចៅក្រម និងព្រះរាជអាជ្ញាផង។
លោកសុខ អឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាថ្លែងថា ប្រជាពលរដ្ឋខ្មែរនឹងដើរតួជាសាក្សី ថាតើច្បាប់ដែលសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជាអះអាងថា នឹងជួយកំណែទម្រង់ប្រព័ន្ធតុលាការនេះ នឹងមានប្រសិទ្ធិឬយ៉ាងណា។
«ពេលច្បាប់ហ្នឹងចេញទៅ តើមានការកែលម្អកេរ្តិ៍ឈ្នោះតុលាការដែរឬអត់? តើប្រជាពលរដ្ឋតវ៉ារឿងដីធ្លីហ្នឹងចុះថយដែរអត់?»
បន្ទាប់ពីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ រដ្ឋសភាកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ បានបិទបញ្ចប់ការពិភាក្សារបស់ខ្លួននៅត្រឹមការពិភាក្សាសេចក្តីព្រាងច្បាប់ស្តីអំពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ដោយអនុម័តបាន១ជំពូក មាន៧មាត្រាក្នុងចំណោម៦ជំពូកដែលមាន១១១មាត្រា។ ការពិភាក្សានឹងបន្តនៅព្រឹកថ្ងៃសុក្រស្អែកទៀត៕