មានមនុស្សយ៉ាងតិចណាស់៤២នាក់បានស្លាប់នៅក្នុងភ្លើងឆេះព្រៃមួយក្នុងផ្នែកខាងជើងនៃរដ្ឋ California ស.រ.អា. ដែលជាភ្លើងឆេះព្រៃដ៍ប្រល័យបំផុតនៅក្នុងប្រវត្តិនៃរដ្ឋនេះ។
អាជ្ញាធរនិយាយថាមានមនុស្សរាប់រយនាក់ទៀតបានបាត់ខ្លួន បួនថ្ងៃនៅក្រោយអ្វីដែលហៅថា «camp fire» បានឆាបឆេះក្នុងក្រុង Paradise។
មេប៉ូលិសស្រុក Butte Kory Honea បាននិយាយប្រាប់ពួកអ្នកកាសែតថា «នេះជាហេតុការណ៍មួយមិនដែលកើតមានពីពេលមុនសោះ ហើយប្រសិនបើលោកអ្នកមកទីនេះលោកអ្នកក៏នឹងដឹងអំពីទំហំនៃបញ្ហាដែលយើងដោះស្រាយហើយខ្ញុំចង់រកសាកសពឱ្យបានច្រើនបំផុតតាមដែលអាចយើងធ្វើបានពីព្រោះយើងយល់អំពីទុក្ខសោករបស់ពួកមនុស្សដែលមិនបានដឹងអំពីអ្វីដែលកើតមានឡើងដល់ពួកជនជាទីស្រឡាញ់របស់ពួកគេ»។
នៅក្នុងរដ្ឋធំនេះដែលស្ថិតនៅតាមបណ្តោយមហាសមុទ្រ Pacific ពួកមន្ត្រីបាននិយាយថាអ្នកស្រុក១សែន៥ម៉ឺននាក់បានខ្ចាត់ព្រាត់ពីផ្ទះសម្បែងនៅពេលដែលខ្យល់បោកបក់ខ្លាំង និងការរាំងស្ងួតបានជួយបញ្ឆេះអគ្គិភ័យនេះថែមទៀត។
អគ្គិភ័យនេះបានឆេះព្រៃជាង១ពាន់គ.ម.ក្រឡា សហគមន៍អ្នកស្រុក និងសង្កាត់ជំនួញផងដែរ។ អគ្គិភ័យតូចៗពីរនៅក្នុងផ្នែកខាងត្បូងនៃរដ្ឋ California បានបណ្តាលឱ្យមនុស្ស២នាក់ស្លាប់៕