ចក្រភពអង់គ្លេសហាក់បង្ហាញអំពីការផ្ទុះឡើងវិបត្តិរដ្ឋធម្មនុញ្ញដ៏ខ្លាំងក្លាមួយក្នុងចំណោមក្រុមអ្នកតាក់តែងច្បាប់ជាន់ខ្ពស់នៅក្នុងគណបក្ស ដែលរួមគំនិតគ្នាដើម្បីធ្វើឲ្យចុះខ្សោយអំណាចរបស់នាយករដ្ឋមន្ត្រីលោកស្រី Theresa May តាមរយៈការរឹបអូសការគ្រប់គ្រងលើការចរចាអំពីការចាកចេញរបស់អង់គ្លេសពីសហភាពអ៊ឺរ៉ុបឬហៅថា Brexit។
ក្រុមមន្ត្រីជាន់ខ្ពស់ទាំងនោះចង់កាត់បន្ថយអំណាចរបស់រដ្ឋាភិបាលដើម្បីកាន់កាប់អំណាចនីតិបញ្ញត្តិនៅក្នុងរដ្ឋសភា តាមរយៈការបង្កើនឱកាសដល់ក្រុមសមាជិកសភាអាចចាត់វិធានការដើម្បីបញ្ឈប់ការចាកចេញរបស់អង់គ្លេសពីសហភាពអ៊ឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង ឬសូម្បីសំណើច្បាប់ដើម្បីធ្វើការបោះឆ្នោតប្រជាមតិជាលើកទីពីរស្តីពីសមាជិកភាពរបស់ចក្រភពអង់គ្លេសនៅសហភាពអ៊ឺរ៉ុបដែលជាវិធីសាស្ត្រធ្វើមិនឲ្យអង់គ្លេសចាកចេញពីសហភាពអ៊ឺរ៉ុប។
នៅមុនការបោះឆ្នោតដ៏សំខាន់នៅថ្ងៃអង្គារស្តីពីកិច្ចព្រមព្រៀងលើការដកអង់គ្លេសចេញពីសហភាពអ៊ឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងដែលមានភាពចម្រូងចម្រាសយ៉ាងខ្លាំងដែលជាលទ្ធផលនៃកិច្ចចរចាដែលមានជម្លោះពីរឆ្នាំជាមួយទីក្រុងប៊្រុចសែល លោកស្រី May បានព្រមានថាប្រសិនបើសេចក្តីព្រាងរបស់លោកស្រីជាមួយសហភាពអឺរ៉ុបមិនទទួលបានការគាំទ្រនៅក្នុងការបោះឆ្នោតនោះទេ លទ្ធផលដែលអាចទំនងនឹងកើតឡើងគឺចក្រភពអង់គ្លេសនៅតែជាសមាជិករបស់សហភាពអឺរ៉ុបដ៏ដែល។ ថ្លែងទៅកាន់កម្មកររោងចក្រកាលពីថ្ងៃចន្ទលោកស្រី May បាននិយាយថា ប្រសិនបើលោកស្រីចាញ់ការបោះឆ្នោតនោះ លទ្ធផលគឺថានឹងគ្មានការចាកចេញនោះទេ៕