យន្តហោះក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MH-17 ដែលបានហោះចេញពីទីក្រុងអាំស្ទែដាំប្រទេសហូឡង់ទៅកាន់ទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី បានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា ក្រុមប៉ះបោរដែលគាំទ្ររុស្ស៊ីបានបាញ់ទម្លាក់យន្តហោះនេះ។
យន្តហោះប្រភេទ Boeing 777 ដែលដឹកមនុស្ស២៩៥នាក់ បានធ្លាក់នៅតំបន់ជនបទមួយនៃតំបន់ Donetsk មិនឆ្ងាយប៉ុន្មានពីព្រំដែនជាមួយរុស្ស៊ី ដែលនៅទីនោះក្រុមបះបោរបានប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលអ៊ុយក្រែន ក្នុងសកម្មភាពដែលកាន់តែដូចនឹងសង្គ្រាមពេលលេញ។
ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានថ្លែងនៅក្នុងសេចក្តីប្រកាសមួយថា យន្តហោះនេះបានដឹកអ្នកដំណើរ២៨០នាក់ និងមានបុគ្គលិកបម្រើការលើយន្តហោះ១៥នាក់ ហើយយន្តហោះនេះបានបាត់ការទាក់ទងជាមួយមន្ត្រីត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសអ៊ុយក្រែននៅប្រហែលម៉ោង ២:១៥រសៀល ម៉ោងសាកល (៩:១៥ល្ងាចនៅកម្ពុជា)។
វីអូអេនៅកំពុងបន្តទទួលសេចក្តីលម្អិតនៅឡើយ។
សូមរង់ចាំស្តាប់ព័ត៌មានលម្អិតនៅក្នុងការផ្សាយពេលព្រឹកថ្ងៃសុក្រ។
ទំព័រពិសេសអំពីយន្តហោះម៉ាឡេស៊ីបាត់ដាន MH370៖ www.khmer.voanews.com/malaysia
ព័ត៌មានចុងក្រោយជាភាសាអង់គ្លេសតាម Storify៖