ក្រុមមន្ត្រីអេហ្ស៊ីប បាននិយាយថា ការផ្ទុះគ្រាប់បែកមួយកាលពីថ្ងៃអាទិត្យត្រូវចំស្ពានមួយនៅជិតសង្កាត់ប្រណីតមួយក្នុងកណ្តាលក្រុងគែរបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់ម្នាក់ស្លាប់ ដែលគេបាននិយាយថាជាប៉ូលិសមួយរូប។
ក្រុមមន្ត្រីបាននិយាយថា គ្រាប់បែកនេះបានផ្ទុះនៅជិតកន្លែងប៉ូលិសឆែកឆេរមួយនៅលើស្ពានមួយដែលភ្ជាប់ក្រុង Gaza ទៅនឹងសង្កាត់ប្រណីត Zamalek នៃរដ្ឋធានីប្រទេសអេហ្ស៊ីប។
ទីភ្នាក់ងារព័ត៌មានបារាំង AFP បានរាយការណ៍ថាគ្រាប់បែកនេះបានផ្ទុះនៅពេលអ្នកបើកបរទ្បាន minivan មួយគ្រឿងបានឈប់ទ្បានដើម្បីសួរប៉ូលិសមួយសំណួរ។
ការវាយប្រហារដែលភាគច្រើនបានយកកងកម្លាំងសន្តិសុខអេហ្ស៊ីប ជាទីដៅបានកើនទ្បើងច្រើនជាងមុនចាប់តាំងពីឆ្នាំ២០១៣មក ដែលកាលពេលនោះក្រុមយោធាបានទម្លាក់ប្រធានាធិបតី អ៊ីស្លាមនិយម Mohammed Morsi ពីតំណែងបន្ទាប់ពីមានបាតុកម្មជាច្រើនប្រឆាំងនឹងការគ្រប់គ្រងរបស់លោកដែលបាននាំឲ្យមានការបែកបាក់គ្នាក្នុងប្រទេស៕