លោក Blinken អំពាវនាវឱ្យក្រុមហាម៉ាស់ទទួលយកបទឈប់បាញ់

Your browser doesn’t support HTML5

កាលពីថ្ងៃទី១០ ខែមិថុនាកន្លងទៅនេះ នៅទីក្រុងគែរនៃប្រទេសអេហ្ស៊ីប រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជំរុញឱ្យក្រុមហាម៉ាស់ទទួលយកបទឈប់បាញ់ ដែលជាផ្នែកមួយនៃការដាក់សម្ពាធកើនឡើងពីអន្តរជាតិដើម្បីបញ្ចប់ជម្លោះដែលមានរយៈពេលប្រាំបីខែមកហើយនេះជាមួយអ៊ីស្រាអែល។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំនៅសភាអាមេរិក រាយការណ៍បន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ភាពតានតឹងក្នុងតំបន់នេះ។ លោក ភី សុភាដា ជូនសេចក្តីប្រែសម្រួល៕