លោក Biden សារភាព​ថាការឈប់​បាញ់​គ្នា​នៅ​តំបន់​ហ្កាហ្សា​ជា​ការពិបាក​ទទួល​បាន​ជោគជ័យ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ជំរុញ​ឱ្យ​មាន​ការចរចា

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅ​សន្និសីទ​សេដ្ឋកិច្ច​អ្នក​បង្កើត​នៅ​សេតវិមាន​កាលពីថ្ងៃទី​១៤ សីហា ឆ្នាំ​២០២៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និយាយ​ថា​គោលដៅ​សន្តិភាព​នៅ​ក្នុង​តំបន់​ហ្កាហ្សា​បង្ហាញ​ពី​ការពិបាក​ទទួល​បាន​ជោគជ័យ ថ្វីបើ​សេតវិមាន​និង​អ្នក​សម្រប​សម្រួល​ដូចជា​ប្រទេស​អេហ្ស៊ីប​និង​កាតា​ពង្រីក​ការខំប្រឹងប្រែង​ដើម្បី​ជំរុញ​ឱ្យ​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ឆ្ពោះ​ទៅកាន់​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា។

លោក Biden បាន​ប្រាប់​ពួក​យកព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​នៅពេល​សួរ​ថា​តើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​និង​ការដោះលែង​ចំណាប់​ខ្មាំង​កំពុង​ក្លាយ​ជា​ការមិន​អាច​ធ្វើ​ទៅ​បាន​ឬ។

ដោយ​ការបន្ថែម​ឧបករណ៍​យោធា​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បញ្ជូន​ទៅកាន់​តំបន់​មជ្ឈិម​បូព៌ា​និង​ពួក​មន្ត្រី​របស់​លោក​កំពុង​ជំរុញ​ឱ្យ​ការចរចា​ទៅមុខ​តាម​តាម​ផែនការ​នៅ​ក្នុង​រាជធានី​ដូហា​នៃ​ប្រទេស​កាតា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ថ្វីបើ ក្រុម​ហាម៉ាស់ ដែល​ជា​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ីរ៉ង់​និយាយ​ថា​ខ្លួន​នឹង​មិន​ចូលរួម​ការចរចា​នោះ​ទេ។

ការឈោង​ដល់​បទ​ឈប់​បាញ់​គ្នា​មួយ​ជា​គន្លឹះ​ដើម្បី​ទប់​ការវាយ​ប្រហារ​របស់​អ៊ីរ៉ង់​លើ​អ៊ីស្រាអែល​នៅ​ក្នុង​ការសងសឹក​ចំពោះ​ការសម្លាប់​មេដឹកនាំ​ក្រុម​ហាម៉ាស់​លោក Ismail Haniyeh កាលពី​ពេល​ថ្មីៗនេះ​នៅ​លើ​ទឹកដី​អ៊ីរ៉ង់។

អ៊ីស្រាអែល​មិន​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការសម្លាប់​នោះ​ទេ ក៏ប៉ុន្តែត្រូវ​បាន​គេ​ស្តី​បន្ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្លាប់​របស់​លោក Haniyeh នេះ។

លោក Biden បាន​និយាយ​ទៀត​ថា​លោក​រំពឹង​ថា​អ៊ីរ៉ង់​នឹង​បញ្ឈប់​ការវាយ​ប្រហារ ប្រសិនបើកិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ទៀត​នេះ៕


អ្នក​ស្រី Carla Babb និង Kim Lewis នៃ​វីអូអេ​ផ្តល់​សេចក្តីរាយការណ៍​នេះ