ក្រុមព្រះរាជអាជ្ញាក្នុងប្រទេសប៊ែលហ្សិក (Belgium) បាននិយាយកាលពីថ្ងៃអង្គារថាពួកគេបានចោទប្រកាន់មនុស្សពីរនាក់បន្ថែមទៀតពីបទពាក់ព័ន្ធនឹងកាវាយប្រហារកាលពីខែមុនក្នុងក្រុងប្រ៊ុចសែល (Brussels) ដែលបានសម្លាប់មនុស្ស៣២នាក់នោះ។
សេចក្តីថ្លែងការណ៍របស់ការិយាល័យព្រះរាជអាជ្ញាសហព័ន្ធបានបញ្ជាក់ថាជនជាប់ចោទទាំងពីរពាក់ព័ន្ធនឹងបទភេរវកម្មនោះមានឈ្មោះ Smail F និង Ibrahim F ដែលថាជនទាំងពីរមានការពាក់ព័ន្ធនឹងការជួលផ្ទះ ដើម្បីផ្តល់ទីជម្រកសុវត្តិភាពដល់អ្នកវាយប្រហារគ្រាប់បែកម្នាក់ក្នុងក្រុងប្រ៊ុចសែល។
ការវាយប្រហារទាំងនោះគឺពាក់ព័ន្ធនឹងការវាយប្រហារគ្រាប់បែកអត្តឃាតទាំងពីរលើកនៅឯព្រលានយន្តហោះនិងនៅស្ថានីយរថភ្លើងក្រុងប្រ៊ុចសែល។
ក្រុមអាជ្ញាធរប៉ូលិសបានចាប់ខ្លួនមនសុ្ស៦នាក់រួមទាំង Mohamed Abrini ដែលត្រូវបានគេឃើញក្នុងកាមេរ៉ាសុវត្ថិភាព ជាមួយនឹងអ្នកវាយប្រហារគ្រាប់បែកអត្តឃាតពីរនាក់ទៀត៕