បាងកក —
ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលថៃបានអបអរសារទរចំពោះការដក លោកស្រី នាយករដ្ឋមន្ត្រីថៃចេញពីមុខតំណែងតាមការបង្គាប់របស់តុលាការនៅសប្តាហ៍នេះ ហើយបានវិលត្រឡប់ទៅតវ៉ាទៅទីប្រជុំជនរាជធានីបាងកកកាលពីថ្ងៃសុក្រទៀត ក្នុងយុទ្ធនាការដើម្បីបង្ខំឲ្យរដ្ឋាភិបាលចាកចេញ។ រាជធានីបាងកករំពឹងថានឹងមានការពុះកញ្ជ្រោលអំពើហិង្សានៅពេលដែលក្រុមអ្នកតវ៉ាគាំទ្ររដ្ឋាភិបាលរៀបចំការតវ៉ាដូចគ្នានៅថ្ងៃសៅរ៍នេះ។
នៅក្នុងរាជធានីបាងកកក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានបិទផ្លូវសំខាន់ៗ ជាច្រើននៅពេលដែលពួកគេបានអបអរសាទរចំពោះការចាកចេញពីអំណាចរបស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត (Yingluck Shinawatra)។
លោក ហ៊ានថុង ធិសុផា (Lhienthong Thisopha) អាយុ៧២ឆ្នាំជាមន្ត្រីយោធាចូលនិវត្តន៍បានថ្លែងថា លោកគាំទ្រការតវ៉ាដើម្បីបញ្ចប់ឥទ្ធិពលរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត អតីតនាយករដ្ឋមន្ត្រីមានទ្រព្យសម្បត្តិច្រើនពាន់លានដុល្លារដែលមានគណបក្សឈ្នះរាល់ការបោះឆ្នោតតាំងពីឆ្នាំ ២០០១ មកនោះ។
លោក ហ៊ានថុន ថ្លែងថា៖ «បើទោះបីជាលោកស្រី យីងឡាក់ ត្រូវបានគេបង្ខំឲ្យចុះ ចេញពីតំណែងមែនតែអ្នកគាំទ្ររបស់លោកស្រីក្នុងរដ្ឋាភិបាលនៅបន្តមានដូច ជាដើមឈើអញ្ចឹង»។
ក្រុមបាតុករនៅតែបន្តដាក់គំនាបឲ្យក្រុមប្រឹក្សាមិនឆ្លងកាត់ការបោះឆ្នោតមួយមកជំនួសរដ្ឋាភិបាលបច្ចុប្បន្នដែលអាចធ្វើឲ្យមានការកែទម្រង់នយោបាយនៅឃ្លាតគ្នាយ៉ាងធំធេងនោះបាន មុនពេលការបោះឆ្នោតដែលគេកំណត់នៅខែកក្កដាឈានមកដល់នោះ។
លោកសាម៉ាន ឡឺតវង្សរ៉ាដ្ឋ (Samarn Lertwongrath) សមាជិកគ្រប់គ្រងជាន់ខ្ពស់ម្នាក់នៃគណបក្ស Pheu Thai បានថ្លែងថា ទោះណាជាក្រុមបាតុករពន្យារពេលការបោះឆ្នោតនៅខែកក្កដា ក៏ការបោះឆ្នោតទំនងជាអាចប្រព្រឹត្តទៅនៅដំណាច់ឆ្នាំនេះដែរព្រោះភាពវឹកវរធ្វើឲ្យបង់ខាតដល់សេដ្ឋកិច្ចប្រទេសខ្លាំងណាស់។
លោកថ្លែងថា៖ «ខ្ញុំផ្ទាល់ខ្លួនជឿថាពួកគេប្រហែលជានឹងពន្យារពេលបោះឆ្នោត។ តែយ៉ាងណា ក៏ដោយក៏ត្រូវតែមានការបោះឆ្នោតមួយកើតឡើងដែរនៅឆ្នាំនេះ ក្នុងអំឡុងឆ្នាំនេះ។ ពួកគេគ្មានជម្រើសទេព្រោះរាល់អ្នកវិនិយោគត្រូវតែជំរុញឲ្យមានការដោះស្រាយបញ្ហាគ្រប់យ៉ាង គឺត្រូវដោះស្រាយបញ្ហា។ ហើយមេដឹកនាំបាតុករប្រឆាំងនឹងរដ្ឋាភិបាល ស៊ូធិប ថោងសាបាន (Suthep Thaugsuban) ត្រូវតែទទួលខុសត្រូវចំពោះស្ថានការណ៍អាក្រក់ចំពោះសេដ្ឋកិច្ចប្រទេស»។
សេដ្ឋកិច្ចប្រទេសថៃបានធ្លាក់ចុះខ្លាំងចាប់តាំងពីមានបាតុកម្មតវ៉ាកាលពីចុងឆ្នាំ ទៅ។ សេដ្ឋកិច្ចមានកំណើនត្រឹម២,៩ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០១៣ តែអាច មានការធ្លាក់ចុះខ្លាំងទៀតនៅឆ្នាំនេះដោយសារតែការចុះថយផ្នែកទេសចរណ៍ គម្រោងទិញស្រូវអង្គរមានបញ្ហាស្មុកស្មាញ និងឡើងថ្លៃ ហើយក៏មានអ្នកវិនិយោគបរទេសស្ទាក់ស្ទើរក្នុងការពង្រីកមុខជំនួញពួកគេនៅពេលដែលមានភព មិននឹងនរនយោបាយក្នុងប្រទេសដែរ។
យោធានិងប៉ូលិសថៃត្រូវគេរាយការណ៍មកថាមានការប្រឹងប្រែងទប់ស្កាត់ការផ្ទុះអំពើហិង្សា ជាមួយគ្នាដែលក្រុមអ្នកគាំទ្ររដ្ឋាភិបាលគំរាមនឹងមកតវ៉ាដល់រាជធានីបាងកកនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ការប្រជែងអំណាចគ្នាក្នុងរយៈពេល៦ខែចុងក្រោយនេះក្នុងប្រទេសថៃបានធ្វើឲ្យស្លាប់មនុស្សអស់ច្រើនជាង២០នាក់ និងធ្វើឲ្យមានរបួសរាប់សិបនាក់ទៀត៕
ប្រែសម្រួលដោយ សុខ ខេមរា