ភ្នំពេញ —
សាលាឧទ្ធរណ៍នៅរសៀលថ្ងៃច័ន្ទនេះបានសម្រេចបដិសេធការស្នើសុំនៅក្រៅឃុំរបស់លោកវន់ ពៅ និងក្រុមកម្មករទាំង២០នាក់ផ្សេងទៀតដោយបានតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។
នេះគឺជាសេចក្តីសម្រេចលើកទី២របស់សាលាឧទ្ធរណ៍ក្រោយពីបានសម្រេចដូចគ្នានេះកាលពីថ្ងៃទី១២ខែកុម្ភៈ។
លោកវន់ ពៅ និងក្រុមកម្មករនិងសកម្មជនដីធ្លី២០នាក់ទៀតត្រូវចាប់ខ្លួនកាលពីដើមខែមករាក្រោមការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងអំពើហិង្សាដោយចេតនា ការបង្កការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងការធ្វើឲ្យមានបញ្ហាអសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម។
ក្រោយពីសវនាការដោយកំបាំងមុខនិងអសាធារណៈរយៈពេលជិត ២ម៉ោងសភាព្រហ្មទណ្ឌស៊ើបសួររបស់សាលាឧទ្ធរណ៍បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់ជនជាប់ចោទទាំងនេះដោយសំអាងថាការដោះលែងពួកគេឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នអាចនឹងបង្កឲ្យមានចលាចលសន្តិសុខសាធារណៈ។ នេះយោងតាមសម្តីរបស់លោក ឡុង វុទ្ធី អនុប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធក្រោយពីការកាត់ក្តី។
លោក ឡុង វុទ្ធីហៅការសម្រេចរបស់តុលាការថាអយុត្តិធម៌៖ «ខ្ញុំមើលឃើញថានេះជារឿងអយុត្តិធម៌សម្រាប់លោកវន់ពៅពីព្រោះថាគាត់មិនបានប្រព្រឹត្តនូវទោសកំហុសអ្វីទេ។ ម្យ៉ាងវិញទៀតលោកវន់ពៅរាល់ថ្ងៃគាត់កំពុងមានបញ្ហាជំងឺយ៉ាងធ្ងន់ធ្ងរសម្រាប់គាត់ផង»។
ភ្លាមៗក្រោយការសម្រេចរបស់តុលាការប្រជាពលរដ្ឋសរុបមានគ្នាប្រហែលជិត៤០០នាក់បានស្រែកទាមទារឲ្យតុលាការដោះលែងលោកវន់ ពៅដោយពួកគេស្រែកថា៖ «អយុត្តិធម៌ណាស់តុលាការ»។
អ្នកស្រីប្រាក់ សុវណ្ណរីភរិយារបស់លោកវន់ពៅនិងកូនប្រុសស្រីចំនួន ៤នាក់ទៀតបានស្រែកទ្រហ៊ោយំនិងទាមទារឲ្យតុលាការដោះលែងប្តីរបស់អ្នកស្រី។
«អយុត្តិធម៌ខ្លាំងណាស់តុលាការ។ ហេតុអ្វីបានជានៅបន្តឃុំខ្លួនលោកវន់ពៅទៀត។ វាអយុត្តិធម៌ណាស់សម្រាប់គ្រួសាររបស់ខ្ញុំ។ ហេតុអ្វីបានគ្រាន់តែសុំមនុស្សឲ្យនៅក្រៅឃុំដើម្បីព្យាបាលជំងឺគេមិនអនុញ្ញាត»។
លោកចាន់ សូវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុកថ្លែងថាការសម្រេចរបស់តុលាការធ្វើឡើងក្រោមសម្ពាធនយោបាយ។ លោកបន្តទៀតផងដែរថាការមិនអនុញ្ញាតជាច្រើនលើករបស់តុលាការមិនឲ្យលោកវន់ពៅបានមានឱកាសចូលរួមសវនការជារឿងរំលោភច្បាប់។
«ផ្ទុយទៅវិញចាប់ឃុំខ្លួនគេហើយមិនអនុញ្ញាតឲ្យគេស្រាយបំភ្លឺនិងការពារខ្លួនគេដោយផ្ទាល់។អាហ្នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិរបស់ជនត្រូវចោទ»។
លោក វន់ ពៅ និងកម្មករនិងសកម្មជនដីធ្លីចំនួន២០នាក់នោះត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តកំពង់ចាម។
លោកកែមឡីអ្នកវិភាគសង្គមឯករាជ្យហៅការសម្រេចរបស់តុលាការថាគ្រាន់ដើម្បីជាការគំរាមប្រជាពលរដ្ឋទាំងឡាយណាដែលហ៊ានចេញមុខតស៊ូទាមទារសិទ្ធិសេរីភាពរបស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។
មានសកម្មជនសហជីព សកម្មជនសិទ្ធិលំនៅដ្ឋាននិងកម្មករចំនួន២៣នាក់ត្រូវចាប់ខ្លួនក្រោយការប៉ះទង្គិចដ៏ហិង្សារវាងកងកម្លាំង ប្រដាប់អាវុធនិងក្រុមកម្មកររោងចក្រដែលបានធ្វើបាតុកម្មទាមទារឲ្យដំឡើងប្រាក់ខែអប្បបរមាដល់ខ្លួនយ៉ាងតិច១៦០ដុល្លារនៅជាយរាជធានីភ្នំពេញកាលពីដើមឆ្នាំ២០១៤នេះ។ យ៉ាងហោចណាស់មានមនុស្ស៥នាក់បានស្លាប់ក្រោយពីការបង្រ្កាបដោយការបាញ់រះលើហ្វូងកម្មករដែលតវ៉ាដើម្បីទាមទារការដំឡើងប្រាក់ខែនេះ៕