ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​ព្រមាន​ធ្វើ​មហាបាតុកម្ម​ជា​ថ្មី


លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ពីមុខ​ព្រះ​អង្គដងកើ​​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១០ មករា ២០១៤ ថា​បើ​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ឱ្យ​​បាន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​និង​ដោះលែង​អ្នក​ទាំង​២១​នាក់​​មិន​ទទួលបាន​ជោគជ័យ​ទេ​នោះ​សហជីព​ទាំង​១៦​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​សារជាថ្មី។​ (ហេង រស្មី វីអូអេ)
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ពីមុខ​ព្រះ​អង្គដងកើ​​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១០ មករា ២០១៤ ថា​បើ​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ឱ្យ​​បាន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​និង​ដោះលែង​អ្នក​ទាំង​២១​នាក់​​មិន​ទទួលបាន​ជោគជ័យ​ទេ​នោះ​សហជីព​ទាំង​១៦​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​សារជាថ្មី។​ (ហេង រស្មី វីអូអេ)
តំណាង​សហជីព​កម្មករ​ធំៗ​ចំនួន​១៦​ក្នុង​ប្រទេស​កម្ពុជាបាន​ព្រមាន​កាលពី​ថ្ងៃច័ន្ទថា​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​សារ​ជាថ្មី​ម្តង​ទៀត​ប្រសិន​ណា​បើ​រដ្ឋាភិបាល​មិន​ព្រម​ដោះ​លែង​សកម្ម​ជន​សហជីព​ទាំង​២១​នាក់​និង​ដំឡើង​ប្រាក់​ខែ​ដល់​ក្រុម​កម្មករ​ឱ្យបាន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ។​

ការ​ព្រមាន​របស់​ក្រុម​តំណាង​សហជីព​កម្ម​ករ​បាន​កើត​មាន​ឡើង​ព្រម​គ្នា​និង​ការ​ទាមទារ​ពី​អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​សហរដ្ឋ​អាមេរិក​ Human Rights Watch​ គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទី​ក្រុង​ហុង​ កុង​ និង​ អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ផ្សេងៗ​គ្នា​ឱ្យដោះ​លែង​សកម្មជន​សហជីព​និង​កម្មករ​ទាំង​២១​នាក់​ដែល​កំពុង​ជាប់​មន្ទីរ​ឃុំ​ឃាំង​ម៣​ត្រពាំង​ថ្លុង។​

តំណាង​សហជីព​ទាំង​១៦​បាន​ជួប​ប្រជុំ​គ្នា​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ដើម្បី​ទាមទារ​ឱ្យដំឡើង​ប្រាក់​ខែដល់​ក្រុម​កម្មករ​ឱ្យបាន​១៦០​ដុល្លារ​និង​ដោះ​លែង​សកម្មជន​សហជីព​និង​ក្រុម​កម្មករ​ដែល​កំពុង​ជាប់​ឃុំ​នៅ​សេស​សល់​២១​នាក់​ផ្សេង​ទៀត។​ (មើល​រូបថត)

ក្នុង​ពេល​ដែល​តំណាង​សហជីព​ទាំង​១៦​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ក្រុង​ភ្នំពេញសហជីព​ផ្សេងៗ​ទៀត​បាន​ធ្វើ​ពិធី​ដូចគ្នា​នេះ​ដែរ​នៅ​ចំនួន​ជាង​៣០០​កន្លែង​នៅ​ទូទាំង​ប្រទេស​ដោយ​ធ្វើ​ពិធី​បង្ហោះ​ប៉េង​ប៉ោង​និង​លែង​កូន​ចាប​ចំនួន​២១​ដែល​តំណាង​អ្នក​ដែល​ជាប់​ពន្ធនាគារ​ទាំង​២១​នាក់។​

ក្រុម​តំណាង​សហជីព​បន្ទាប់​ពី​បាន​បញ្ចប់​ការ​ជួប​ប្រជុំ​ក្នុង​សណ្ឋាគារបាន​ដើរ​ដង្ហែរ​ក្បួន​ដោយ​សន្តិវិធី​ឆ្ពោះ​ទៅ​កាន់​ព្រះអង្គដងកើ​ដើម្បី​បួង​សួង​សុំ​ឱ្យដោះ​លែង​អ្នក​ទាំង​២១នាក់​ដែល​កំពុង​ជាប់​ឃុំ។​

ក្រុម​អ្នក​ចូល​រួម​ក្បួន​ដង្ហែរ​ដោយ​មាន​ព្រះ​សង្ឃ​២១​អង្គនាំ​មុខ​បាន​កាន់​រូប​ថត​លោក​ វន់ ពៅ​ និង​ កាន់បដា​ ប៉េងប៉ោង​ និង​ បិទស្ទីកឃើ​ដែល​មាន​សរសេរ​ពាក្យ​១៦០​ដុល្លារ​នៅ​ហ្នឹង​អាវ​របស់​ពួកគេ។​

គ្មាន​ការ​ប៉ះទង្គិច​ណា​មួយ​ត្រូវ​បាន​កើត​ឡើង​ទេ​បើទោះ​បី​ជាមាន​កង​កម្លាំង​មាន​សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ដាក់​ពង្រាយ​តាម​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ក៏ដោយ។​

លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ពីមុខ​ព្រះ​អង្គដងកើ​ថា​បើ​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ឱ្យបាន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​និង​ដោះលែង​អ្នក​ទាំង​២១​នាក់មិន​ទទួលបាន​ជោគជ័យ​ទេ​នោះ​សហជីព​ទាំង​១៦​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​សារជាថ្មី។​

លោក​និយាយ​ថា៖ ​«បើ​គ្មាន​ការ​ដោះ​លែង​គ្មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​ដល់​កម្មករ​កម្មការីនី​ទេ​ពេល​ខាង​មុខ​ដ៏ខ្លីនេះ​និង​ធ្វើ​មហា​កូដកម្ម​ទូទាំង​ប្រទេស​កម្ពុជា»។​

ក្រុម​តំណាង​សហជីព​ចំនួន​៩​កាល​ពី​ខែ​មករា​បាន​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ម្តង​នៅ​ទីលាន​ប្រជាធិបតេយ្យក៏ប៉ុន្តែ​ត្រូវ​បាន​កង​កម្លាំង​មាន​សមត្ថកិច្ច​បាន​វាយ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ដែល​បាន​បណ្តាល​ឱ្យមាន​មនុស្ស​ជាច្រើន​នាក់​បាន​រង​របួស។​

លោក​ អាត់ ធន់​ ប្រធានសហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​បាន​បញ្ជាក់​ថា​ការ​ទាមទារ​នៅ​ថ្ងៃ​នេះ​មិន​មែន​តែ​ក្នុង​ប្រទេស​កម្ពុជា​ទេនៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ក្នុង​ពិភព​លោក​ក៏បាន​ប្រារព្វ​ពិធី​នេះ​ដូច​គ្នា​ផងដែរ។​

លោក ​អាត់ ធន់​ បាន​បញ្ជាក់​ថា​ពេល​វេលា​នេះ​ជា​ពេល​ល្អ​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​រក​ដំណោះ​ស្រាយ។​

លោក​និយាយ​ថា៖​ «ពេល​នេះ​ជា​ពេល​វេលា​ល្អ​សម្រាប់​រដ្ឋាភិបាល​ដើម្បី​ដោះ​ស្រាយ​បញ្ហា​៧​ចំណុច​របស់​យើង។ បើ​សិន​ជាឱ្យកម្មករ​នៅ​ក្នុង​ប្រទេស​យើង​ផ្ទុះ​ឡើង​ កូដកម្ម​ឡើង​វិញ​បាន​ន័យ​ថា​វា​ពិបាក​ទាំង​អស់​គ្នា​មែន​ទេ?»។​

សភា​ព្រហ្មទណ្ឌ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​បណ្តឹង​ស្នើសុំ​ឱ្យនៅ​ក្រៅ​ឃុំ​របស់​តំណាង​សហជីព​និង​ក្រុម​កម្មករ​២១​នាក់​បន្ទាប់​ពី​បាន​ជាប់​ឃុំ​ឃាំង​អស់​រយៈ​ពេល​ជាង​១ខែ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG