ការស្ទង់មតិក្រុមអ្នកបោះឆ្នោតរួចហើយនៅក្នុងប្រទេសអូទ្រីសបង្ហាញថាបេក្ខជនរបស់គណបក្សសេរីភាពដែលជាគណបក្សនយោបាយស្តាំនិយមបំផុតនិងមាននិន្នាការប្រឆាំងនឹងអន្តោប្រវេសន៍មានជ័យជំនះក្នុងការការបោះឆ្នោតជុំទីមួយ ដើម្បីជ្រើសរើសប្រធានាធិបតីនៃប្រទេសអូទ្រីស ដោយមានការគាំទ្រជាង៣៥ភាគរយហើយបានធ្វើឲ្យគូប្រជែងប្រាំនាក់នៅឆ្ងាយពីខាងក្រោយ ដោយមានរួមបញ្ចូលទាំងក្រុមបេក្ខជននៃក្រុមចម្រុះគ្រប់គ្រងប្រទេសផងដែរ។
ដោយមានការរាប់សន្លឹកឆ្នោតបានជាង៥០ភាគរយហើយកាលពីថ្ងៃអាទិត្យ បេក្ខជនទាំងពីរនាក់មកពីក្រុមចម្រុះគ្រប់គ្រងប្រទេស គឺលោក Rudolph Hundstorfer នៃគណបក្សប្រជាធិបតេយ្យសង្គមដែលនិយមនយោបាយឆ្វេង-កណ្តាល និងលោក Andreas Khol នៃគណបក្សរបស់ប្រជាជនដែលនិយមនយោបាយកណ្តាលមានការគាំទ្ររួមបញ្ចូលគ្នាប្រមាណ១១ភាគរយ។
ការប៉ាន់ស្មានទុកជាមុនអំពីជ័យជំនះរបស់លោក Norbert Hofer ជាជោគជ័យខ្លាំងបំផុតរបស់គណបក្សរបស់លោកចាប់តាំងពីគណបក្សនេះ ត្រូវបានបង្កើតកាលពីឆ្នាំ១៩៤៥ ហើយត្រូវបានមើលឃើញជាទូទៅថាជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីកំណើននៃការភ្ញាក់ផ្អើលរបស់ក្រុមអ្នកបោះឆ្នោតអំពីចំនួននៃក្រុមជនចំណាកស្រុកយ៉ាងច្រើនដែលហូរចូលក្នុងទ្វីបអឺរ៉ុបនិងអំពីការមិនពេញចិត្តដល់មុខនាទីរបស់សហភាពអឺរ៉ុបនៅក្នុងវិបត្តិនេះផងដែរ។
ប្រសិនបើការប៉ាន់ស្មាននេះជាការត្រឹមត្រូវ នឹងមានការបោះឆ្នោតជុំទីពីរនៅថ្ងៃទី២៣ខែឧសភា៕