យ៉ាងហោចណាស់មានអ្នកតវ៉ា៥៥នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សាជាមួយប៉ូលិសនៅកណ្តាលទីក្រុងឈីកាហ្គោនៅយប់ទីពីរនៃសន្និបាតជាតិគណបក្សប្រជាធិបតេយ្យ។ ស្នងការប៉ូលិសទីក្រុង Chicago លោក Larry Snelling បានហៅការប៉ះទង្គិចគ្នានៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែលកាលពីល្ងាចថ្ងៃអង្គារថា «គ្រោះថ្នាក់ដល់ទីក្រុងរបស់យើង» ។ លោក Snelling បាននិយាយកាលពីថ្ងៃពុធថា ក្រុមបាតុករ «បានបង្ហាញឡើងដោយមានចេតនាប្រព្រឹត្តអំពើហិង្សានិងការបំផ្លិចបំផ្លាញ»។ ការចាប់ខ្លួននេះបានធ្វើឡើងនៅពេលដែលគណបក្សប្រជាធិបតេយ្យបានជួបប្រជុំគ្នានៅ ឯសាល United Center ដែលមានចម្ងាយប្រហែលជាង៣គីឡូម៉ែត្រពីទីនោះ នៅយប់ទីពីរ៕