ពួកមន្ត្រីស.រ.អា.បច្ចុប្បន្ន និងអតីតមន្ត្រីអាមេរិកាំងមួយក្រុមមកពីផ្នែកទាំងអស់នៃវិស័យនយោបាយស.រ.អា.នឹងចូលរួមក្នុងពីធីគោរពវិញ្ញាណក្ខន្ធលោក John McCain សមាជិកព្រឹទ្ធសភាស.រ.អា.នៅថ្ងៃសោរ៍ ដែលជាពិធីមួយក្នុងបណ្តាពិធីនានាដើម្បីផ្តល់កិត្តិយសជូនអ្នកតាក់តែងច្បាប់អាមេរិកាំងរូបនេះដែលបានកាន់តំណែងយូរយារមកហើយ និងដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃសោរ៍ក្នុងជន្មាយុ៨១ឆ្នាំ។
នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៅឯព្រះវិហារ Cathedral ជាតិក្នុងរដ្ឋធានី Washington នឹងមានការថ្លែងវិយោគកថាដោយលោកអតីតប្រធានាធិបតី Barak Obama និងលោក George W. Bush លោកអតីតរដ្ឋមន្ត្រីការបរទេស Henry Kissinger និងលោក Joseph Lieberman អតីតសមាជិកព្រឹទ្ធសភាស.រ.អា។ អ្នកសែងក្តារមឈូសសពលោក McCain នឹងមានលោកអតីតអនុប្រធានាធិបតី Joe Biden លោកអតីតរដ្ឋមន្ត្រីការពារប្រទេស William Cohen លោក Micheal Bloomberg អតីតអភិបាលក្រុង New York និងលោកអតីតសមាជិកព្រឹទ្ធសភាស.រ.អា. Gary Hart លោក Russ Feingold និងលោក Phil Gramm។
គេនឹងបញ្ចុះសពលោក McCain នៅថ្ងៃអាទិត្យនៅឯបណ្ឌិតសភាកងទ័ពជើងទឹកស.រ.អា.នៅក្នុងក្រុង Annapolis រដ្ឋ Maryland ដែលជាសាលាទាហានជើងទឹកលោកធ្លាប់រៀននៅទីនោះ៕