ប្លុក​អានាមិក​វៀតណាម​កា្លយ​ជា​ប្រភព​ដ៏​សំខាន់​សំរាប់​បញ្ហា​នយោបាយ

ផ្ទាំង​រូបភាព​បង្ហាញ​ពី​គេហទំព័រ Chan Dung Quyen Luc។

ប្លុក​ដែល​មាន​អ្នកនិពន្ធ​អានាមិក​បានក្លាយ​ជា​ប្រភពដ៏មាន​ប្រ​ជាប្រីយភាព​មួយ​សម្រាប់​ព័ត៌មាន​សម្ងាត់​ស្តីពី​នយោបាយ​វៀត​ណាម។

ប្លុកឈ្មោះ Portrait Power ឬ Chan Dung Quyen Luc ​បានចេញ​ផ្សាយឯកសារ​និង​រូប​ថតដែល​ចោទ​ប្រកាន់​ពីការ​ពុករលួយ​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​សមាជិ​កខ្លះ​របស់​គណៈរដ្ឋមន្ត្រី​ហើយ​និង​សាច់​ញាតិ​របស់​ពួកគេ។ ប្លុក​នោះ​បាន​ទាក់ទាញ​ការចូលមើល​ចំនួន​១៤​លានដង​ចាប់​តាំង​ពី​ប្លុក​នោះ​បាន​ចាប់​ផ្តើម​បង្ហោះ​កាល​ពី​មួយ​ខែ​មុន។

​លោក Pham Chi Dung ​ប្រធានក្រុម​អ្នក​យក​ព័ត៌មាន​ឯក​រាជ្យ ​បាន​ប្រាប់​វីអូអេ ​ផ្សាយ​ជា​ភាសា​វៀត​ណាមថា ​សាធារណជន​មាន​ការ​ចង់​ដឹង​ថា​តើ​នរណា​ស្ថិត​នៅ​ពី​ខាង​ក្រោយ​ប្លុក​នោះ​ដែល​លោក​គិត​ថា ​កំពុង​ធ្វើ​ឲ្យ​កក្រើក​ដល់​អ្នក​នយោបាយ។​

លោក​និយាយ​ថា ​ភាព​ច្របូក​ច្របល់​លើ​បញ្ហា​ថា​តើ​នរណាជា​ម្ចាស់​ប្លុក​ដែល​ចុះផ្សាយព័ត៌មានផ្តាច់​មុខ​និង​ព័ត៌មាន​ដែល​គួរឲ្យ​ទុក​ចិត្តនឹង​នាំ​ឲ្យ​មានការ​សង្ស័យ​នៅ​ក្នុង​ចំណោម​សមាជិក​គណបក្ស​ដែល​កំពុង​ប៉ះពាល់​សាមគ្គីភាព​របស់​គណបក្ស ​ជាពិសេស​ចាប់​តាំង​ពី​មាន​សេចក្តី​រាយការណ៍​ពី​ការ​ឈ្លោះ​គ្នា​នៅ​ក្នុង​គណបក្ស​មក។

​ដោយ​បណ្តាញ​ព័ត៌មាន​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​ពី​រដ្ឋ ​លោក Huynh Ngoc Chenh អ្នក​សរសេរ​ប្លុក ​និង​ជា​អតីត​អ្នកកាសែត Thanh Nien ចាត់​ចែង​ដោយ​រដ្ឋ​និយាយ​ថា ​ប្រជាពលរដ្ឋ​វៀត​ណាម​ ​កំពុង​ងាក​ទៅ​បណ្តាញ​ព័ត៌មាន​សង្គម​នៅ​ក្នុង​ការ​ស្វែងរកព័ត៌មាន​ដែល​មាន​គ្មាន​ប្រភព​ច្បាស់លាស់​។ ព័ត៌មាន​ទាំងនោះ​មិន​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ប្រព័ន្ធ​ព័ត៌មាន​សំខាន់​ៗ។

លោក Huynh Ngoc Chenh និយាយ​ថា បណ្តាញ​ផ្សាយ​ព័ត៌មាន​វៀតណាម​ជា​ឧបករណ៍​ឃោសនា​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​គណបក្ស​។​ ដោយ​ហេតុ​នេះ​ហើយ ប្លុក Portrait Power ​បាន​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍​ដល់​ក្រុម​អ្នក​អាន​ដោយ​មាន​ព័ត៌មាន​ដែលក្លាយ​ជាការ​ដែល​អាចទុកចិត្ត​បាន​ហើយ​ត្រឹមត្រូវ កំពុង​មាន​ចរាចរណ៍​យ៉ាង​ខ្លាំងនៅ​ក្នុង​ប្លុកក្នុង​រយៈ​ពេល​ដ៏​ខ្លី៕