ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​សរសេរ​ប្លុក​វៀតណាម​ថា​ការ​ចេញ​មក​អាមេរិក​ជា​ជម្រើស​តែ​មួយ


លោក Dieu Cay អ្នក​សរសេរ​ប្លុក​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម​ត្រូវ​ទទួល​ស្វាគមន៍​ពេល​​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង Los Angeles រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៤។ (រូប​ផ្តល់​ឲ្យ)

លោក Dieu Cay អ្នក​សរសេរ​ប្លុក​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម​ម្នាក់​និយាយ​ថា ​ពួក​រដ្ឋ​អំ​ណាច​បាន​ផ្តល់​ជម្រើស​ដល់​លោក​ឲ្យ​ចាក​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិកបន្ទាប់​ពី​ការ​ដោះលែង​លោក​ចេញ​ពី​ពន្ធនាគារ​កាល​ពី​សប្តាហ៍​មុន។

​នៅ​ក្នុង​កិច្ច​ផ្តាច់​មុខ​ជាមួយ VOA ផ្សាយ​ជា​ភាសា​វៀត​ណាមពី​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក ​កាល​ពី​ថ្ងៃ​ច័ន្ទ ​អ្នក​សរសេរប្លុក​រូប​នោះ ​ដែល​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា Nguyen Van Hai ​បាន​និយាយ​ថា ​លោក​យល់​ព្រម​ចាក​ចេញពី​ប្រទេស​វៀតណាម ដោយ​ការ​ធ្វើ​ដូច្នេះ ​លោក​អាចធ្វើ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ដល់​អ្នក​ដទៃទៀត​ដែល​ស្ថិត​នៅ​ក្នុង​គុក​នៅ​ឡើយ។

​លោក​និយាយ​ថា៖ «រឿង​ក្តី​របស់​ខ្ញុំ​មិន​ត្រឹម​ត្រូវ​ទេ។ ​ខ្ញុំ​មក​ទី​នេះ​មួយ​ផ្នែក​ដើម្បីទាក់ទាញ​ការ​យក​ចិត្ត​ទុក​ដាក់របស់​ពិភពលោក​ដល់​រឿង​ក្តី​របស់​ខ្ញុំ​ម្តង​ទៀត​ ​ការ​ធ្វើ​ដូច្នេះ​ អ្នកទោស​ដែល​ជា​សហការី​របស់​ខ្ញុំ​អាច​ធ្វើ​ដូច​គ្នា ​ជា​ពិសេស​លោក Ta Phong Tan។ ក្លឹប​អ្នក​កាសែត​ឯករាជ្យ​បាន​ទទួល​រងគ្រោះ​យ៉ាង​ច្រើន​ ក៏ប៉ុន្តែ ​យើង​មិន​ចាញ់​ទេ។ ​យើង​បន្ត​ដើរ​តាម​ផ្លូវដែល​យើង​បាន​ជ្រើសរើស។ ​ខ្ញុំ​ជឿ​ជាក់​ថា ​ទោះ​បី​ខ្ញុំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ក៏ដោយ ​ខ្ញុំ​នៅ​តែ​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​ដូច​ជា​ខ្ញុំ​ស្ថិត​នៅក្នុង​ប្រទេស​វៀតណាម​ដែរ»។​

រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​កាល​ពី​សប្តាហ៍​ថា ការ​ដោះលែង​លោក ​ជាកាយ​វិការ​ខាង​មនុស្សធម៌៕

XS
SM
MD
LG