ស្រ្តី២៣នាក់កំពុងឈរឈ្មោះកាន់តំណែងព្រឹទ្ធសភាស.រ.អា. ក្នុងនោះ ១៥នាក់ជាបេក្ខនារីនៃគណបក្សប្រជាធិបតេយ្យ និង៨នាក់នៃគណបក្ស សាធារណរដ្ឋ។ មានការប្រកួតប្រជែងយកអាសនៈព្រឹទ្ធសភាទាំងអស់៣៥ ក្នុងរដ្ឋចំនួន៣៣នៅឆ្នាំនេះ។ ហើយក្នុងការប្រកួតប្រជែងក្នុងសភាតំណាងរាស្ត្រទាំង៤៣៥អាសនៈ ស្ត្រីដែលឈរឈ្មោះមានទាំងអស់ចំនួន ២៣៩នាក់ ក្នុងនោះ ១៨៧នាក់មកពីគណបក្សប្រជាធិបតេយ្យ និង ៥៣នាក់មកពីគណបក្សសាធារណរដ្ឋ។
ស្រ្តី១៦នាក់កំពុងឈរឈ្មោះប្រកួតប្រជែងយកតំណែងអភិបាលរដ្ឋ។ ហើយស្ត្រី៣,៣៨១នាក់ កំពុងឈរឈ្មោះជាបេក្ខនារីក្នុងសភារបស់រដ្ឋពួកគេ។ ក្នុងនោះមានអ្នកឈរឈ្មោះឡើងវិញប្រហែលចំនួនពាក់កណ្តាល ហើយពាក់កណ្តាលទៀតជាបេក្ខនារីថ្មី៕