អ្នក​វិភាគ៖ អ្នក​បោះឆ្នោត​ត្រូវ​ជ្រើសរើស​តំណាងរាស្រ្ត​ណា​ដែល​អាច​ដោះស្រាយ​បញ្ហា​​ពលរដ្ឋ

ស្ត្រី​ម្នាក់​រក​ឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១២។

Your browser doesn’t support HTML5

តួនាទី​ ​កាតព្វ​កិច្ច​តំណាង​រាស្ត្រ​ និង​អ្វីដែលម្ចាស់ឆ្នោត​គួរធ្វើ


វ៉ាស៊ីនតោន៖ ការបោះឆ្នោត​ជាតិ​ដើម្បី​ជ្រើស​រើស​តំណាង​រាស្ត្រ​និង​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៨​ខែ​កក្កដា​ខាងមុខ​នេះ។

នៅក្នុង​កម្មវិធីហេឡូវីអូអេប្រចាំ​ខែជាមួយ​នឹង​លោក ​អ៊ូ វីរៈ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ថ្ងៃ​១​ខែ​កក្កដា​នេះ​ជា​កម្មវិធី​ចុង ក្រោយ​មុន​នឹង​ការ បោះឆ្នោត​ជាតិ​យើង​នឹង​ពិភាក្សា​ពី​តួរ​នាទី​និង​ការទទួល​ខុសត្រូវ​របស់​អ្នក​តំណាង​រាស្ត្រ​និងអ្វី​ដែល​អ្នក​បោះឆ្នោត​ត្រូវ​ធ្វើ​ដើម្បី ធានា​ឱ្យ​អ្នក​តំណាង​រាស្ត្រ​បម្រើ​ផលប្រយោជន៍​របស់​គាត់។

លោក​អ៊ូ​វីរៈ​បាន​អំពាវនាវ​ឱ្យ​អ្នក​បោះឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ​ណា​ដែល​អាច​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​បាន​និង​ត្រូវ​យល់​ថា​ពួកគេ​គឺ​ជា​អ្នក​បម្រើ​រាស្រ្ត​មិន​មែន​ជា​ឱពុកម្តាយ​នេះ​ទេ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា

មាន​គណបក្ស​ចំនួន​៨​កំពុង​ចូលរួម​ប្រកួត​ដើម្បី ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ​ចំនួន​១២៣​នាក់។​ ប៉ុន្តែ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​មាន​លក្ខណៈ​បោះឆ្នោត​មិន​ចំពោះ​ដែល​តម្រូវ​ឱ្យ​គណបក្ស​មាន​អំណាច​មក​លើ​អ្នក​តំណាង​រាស្ត្រ​ដែល​ពេល​ខ្លះ​ពួកគេ​ត្រូវ​តែ​យល់​ស្រប តាមដោយ​មិន​សួរដេញ​ដោល​ច្រើន​នូវ​ការចំណាយ​ថវិកា​ដែល​រដ្ឋាភិបាល​ស្នើ​សុំ​មក។

លោក​ក៏​បាន​រិះគន់​ដល់​ចំណាត់​ការ​កន្លង​មក​ដែល​បាន​បណ្តាល​ឱ្យ​មាន​ការ​ដក​អ្នក​តំណាង​រាស្ត្រ​បើ​សិន​ជា​គេ​មិន​ធ្វើ​តាម​បញ្ជា​របស់​បក្ស​ដែល​នេះ​ជា​ការ​មិន​ធានា​បាន​នូវ​ឯករាជ្យ​ភាព​របស់​អ្នក​តំណាង​រាស្ត្រ៕