នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រឈមមុខជាមួយអតីតនាយករដ្ឋមន្ត្រីម្នាក់ទៀត

Alpacas, male Romeo (L) and female Juliette, decorated for Valentine's Day, walk around their open-air enclosure at the Roev Ruchey Zoo in Krasnoyarsk, Russia.

លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ Najib Razak ​កំពុងជួបការ​ប្រឈម​មុខ​ថ្មី​មួយ​ទៀត​ពី​សំណាក់​អតីត​មេដឹក​នាំ​របស់​ប្រទេស​ម៉ាឡេស៊ី​ម្នាក់ ​គ្រា​ដែល​រដ្ឋបាល​របស់​លោក ​ព្យាយាម​ច្រាន​ចោល​បទ​ចោទ​ពុក​រលួយ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​មូល​និធិ​សម្រាប់​ការអភិវឌ្ឍ​រាប់​ពាន់​លាន​ដុល្លារ ​ដោយ​មិន​ត្រឹម​ត្រូវ។

អតីត​នាយក​រដ្ឋមន្ត្រី ​Mahathir Mohammad ​ដែល​បាន​កាន់​តំណែង​ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​២០០៣ ​បាន​ចាក​ចេញ​ពី​គណបក្ស​អង្គការ​បង្រួប​បង្រួម​ជនជាតិ​ម៉ាឡេ ហើយ​បាន​បង្កើត​ជា​គណបក្ស​នយោបាយ​ថ្មី​មួយ​ ដើម្បី​បង្រួម​បង្រួម​គណបក្ស​ប្រឆាំង​និង​ថ្នាក់​ដឹកនាំ​របស់​លោក ​Najib Razak។ ​

ការ​ស៊ើប​អង្កេត​ក្នុង​ប្រទេស​សិង្ហបូរី និង ស.រ.អា. តាម​រយៈ​ក្រសួង​យុត្តិធម៌​ស.រ.អា. បាន​ផ្តោត​ទៅ​លើ​បទ​ចោទ​ថា​ ប្រាក់​ចំនួន​៣៥០០​លាន​ដុល្លារ​ ត្រូវ​បាន​បង្វែរ​ពី​មូលនិធិ ​1MDB ​ដែល​លោក ​Najib ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៩។ ​ការ​រក​ឃើញ​បាន​នាំ​ឲ្យ​មាន​ការតវ៉ា​នយោបាយ​យ៉ាង​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ Najib ​មក​ទល់​នឹង​ពេល​នេះ ​អាច​បញ្ជៀស​ការ​ព្យាយាមចង់​ដក​ហូត​លោក​ចេញ​ពី​តំណែង។

លោក​នាយក​រដ្ឋ​មន្ត្រី ​Najib ​អះ​អាង​ថា​លោក​ពុំ​មាន​កំហុស​អ្វីទេ​ ដោយ​និយាយ​ថា​មូលនិធិ​នោះ​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់ដោយ​ត្រឹម​ត្រូវ ហើយ​ជា​វិភាគទាន​ពិត​ប្រាកដ​ពី​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត៕