ឧទ្ទាម​ Al-Qaida និយាយ​ថា​យន្តហោះ​គ្មាន​មនុស្ស​របស់​ស.រ.អា.​បាន​សម្លាប់​បព្វជិត​ជាន់​ខ្ពស់​នៅ​យេម៉ែន

ឯក​អគ្គ​រាជទូត​អារ៉ាប៊ីសាអូឌីត Adel al-Jubeir និយាយ​ទៅ​កាន់​អ្នក​កាសែត​ក្នុង​រដ្ឋធានី​វ៉ស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥។

ក្រុម al-Qaida ​បាន​ប្រកាស​ថា ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋ​អាមេរិក​បាន​សម្លាប់​បព្វ​ជិតកំពូល​ម្នាក់​របស់​សាខា​ក្រុម al-Qaida ​នៅ​ក្នុង​ប្រទេស​យេម៉ែន។

Ibrahim al-Rubaish ជា​ពលរដ្ឋ​អារ៉ាប៊ី ​សាអូឌីត ​បាន​ចូល​រួម​ជាមួយ​ក្រុម al-Qaida ​ក្នុង​ឧបទ្វីប​អារ៉ាប់ ​បន្ទាប់​ពី​ដោះ​លែង​ចេញ​ពី​គុក​នៅ​ច្រក​សមុទ្រ Guantanamo ​នៃ​ប្រទេស​គុយបា​ក្នុង​ឆ្នាំ២០០៦។

ជន​នោះ​បាន​ត្រូវ​គេ​ចាត់​ទុក​ជា​ទី​ប្រឹក្សា​ខាង​មនោគមវិជ្ជា​និង​សាសនា​ដ៏​សំខាន់​មួយ​របស់​ក្រុម al-Qaida ហើយ​ការ​សរសេរ​និង​ការ​សូត្រ​ធម៌ ​របស់​ជន​នោះ​មាន​ភាព​ល្បីល្បាញ​បាន​ត្រូវ​គេ​បោះ​ពុម្ភផ្សាយ។ មាន​ការ​ផ្តល់​ប្រាក់​៥​លាន​ដុល្លារលើ​ក្បាល​របស់​ជន​នោះ។ មន្រ្តី​សហរដ្ឋ​អាមេរិក​មិន​បាន​បញ្ជាក់​ជា​ផ្លូវការ​ពី​ការស្លាប់​របស់​ជននោះ​ទេ។

កាល​ពី​ថ្ងៃ​អង្គារ​ដែរ ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​យល់​ព្រម​ការដាក់​ទណ្ឌកម្ម​មិនលក់​អាវុធ​ទៅ​ឲ្យ​ក្រុម​មេដឹកនាំ​របស់​ក្រុម​ឧទ្ទាម Houthis និកាយ​ស៊ី​អ៊ីដ​របស់​យេម៉ែនហើយ​បាន​ទាម​ទារ​ឲ្យ​ក្រុម​នោះ​ដក​ចេញ​ពី​តំបន់​នានាដែល​ក្រុម​នោះ​បាន​កាន់កាប់។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​មួយ​ដោយ១៤សំឡេង​ទល់​នឹង​សូន្យ​ដោយ​ប្រទេស​រុស្ស៊ី​បោះឆ្នោត​អនុប្បវាទ។

លោ Vitaly Churkin ​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​និយាយ​ថា ​សេចក្តី​សម្រេចចិត្ត​នោះ​មិន​បាន​អំពាវ​ឲ្យ​បញ្ចប់​ការ​វាយ​ប្រហារ​តាម​អាកាស​ដែល​កំពុង​ធ្វើ​ឡើង​ដោយ​ក្រុម​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ី សាអូឌីតប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​កងកម្លាំង​ដែល​គាំទ្រ​លោក Abd Rabbu Mansour ​ប្រធានា​ធិបតី​នៃ​ប្រទេស​យេម៉ែន​ដែលអន្តរជាតិ​ទទួល​ស្គាល់​ទេ៕