ក្រុម​អង្គការ​ជំនួយ​អំពាវនាវ​អោយ​ទទួល​យក​ជន​ភៀស​ខ្លួន​ស៊ីរី

ជនភៀសខ្លួនស៊ីរីដើរនៅជំរុំជនភៀសខ្លួន Al Zaatariក្នុងទីក្រុងMafraq នៃ​ប្រទេស Jordan នៅជិតព្រំដែនជាមួយប្រទេសស៊ីរី កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៤។

ក្រុម​អង្គការ​ជំនួយ​និងសិទ្ធិ​មនុស្ស​ចំនួន​៣០ ​កំពុង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ទទួល​យក​ជន​ភៀស​ខ្លួន​១សែន​៨ម៉ឺននាក់ ដែល​បាន​រត់​គេច​ខ្លួន​ពី​ការ​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

​ទីភ្នាក់ងា​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ ​នឹង​ធ្វើ​សន្និ​សិទ​នៅ​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ​ដើម្បី​ពិភាក្សា​ពី​ការ​តាំង​ទី​លំនៅថ្មី​ដល់​ជន​ភៀស​ខ្លួន​ស៊ីរី​ដែល​ឥឡូវនេះ​មាន​ចំនួន​ជាង​៣​លាន​២សែន​នាក់។

​មុន​ពេល​ជំនួប​នោះ ​ក្រុម​ផ្តល់​ជំនួយ​បាន​ប្រាប់​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ប្រទេស​នានា​គួរ​តែ​ទទួល​យក​ជន​ភៀស​ខ្លួន​ចំនួន​៥​ភាគ​រយ ​ -កើន​ឡើង​ពី​២ភាគរយ​នៅពេល​ឥឡូវនេះ- ដែល​ការ​ជួយ​នេះ​មិន​ត្រឹម​តែ​ជួយ​ជន​ភៀសខ្លួន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែក៏​បាន​ជួយប្រទេស​ជិត​ខាង​របស់​ស៊ីរី ​ដែល​បាន​ជួប​បញ្ហា​ដ៏​លំបាក​ដើម្បី​បំពេញ​តម្រូវ​ការ​មនុស្ស​យ៉ាង​ច្រើន។

​ក្រុម​អង្គការ​និង​សិទ្ធិ​មនុស្ស​ទាំងនោះ ​រួម​មាន​អង្គការ​សិទិ្ធ​មនុស្ស​ Amnesty International ​អង្គការ​ជួយ​សង្គ្រោះ​អ៊ី​ស្លាម​ Oxfam ​និង​អង្គការ​ជួយ​សង្គ្រោះ​កុមារ។

​អង្គការ​ទាំង​នោះ​កំពុង​ជំរុញ​រដ្ឋាភិបាល​មក​ពី​តំបន់​ឈូង​សមុទ្រ​ពែក​និង​តំបន់​អាមេរិក​ឡាទីនធ្វើ​ការ​ពាក់​ព័ន្ធ​កិច្ច​ខំ​ប្រឹង​ប្រែង​តាំង​ទី​លំនៅ​ ​ហើយ​នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ ​ដើម្បី​ផ្តល់​អាទិភាព​ដោយ​ទទួល​យក​ស្រ្តី ​កូនក្មេង​ហើយ​នឹង​ជន​ភៀស​ខ្លួន​ដែល​ប្រឈម​ការ​គំរាម​ដល់​សុវត្ថិភាព​របស់​ខ្លួន៕