បទសម្ភាសVOA៖ សង្គ្រោះជាតិអះអាងពីការបង្កើនសកម្មភាពការទូតក្រៅប្រទេស
Your browser doesn’t support HTML5
មន្ត្រីគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកអះអាងថា បន្ទាប់ពីលោក សម រង្ស៊ីវិលមកដឹកនាំបណ្តោះអាសន្ន ពួកគេខិតខំបង្កើនសកម្មភាពការទូតនៅក្រៅប្រទេសដើម្បីឱ្យមានការដោះលែងលោក កឹម សុខា ដែលជាប្រធានគណបក្ស ចេញពីការឃុំឃាំងក្នុងលំនៅដ្ឋានឱ្យបានឆាប់។
លោក ប៉ុន សៅរី អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិអាមេរិក បានបន្ថែមថា ទន្ទឹមនឹងនេះ អតីតគណបក្សប្រឆាំងនេះក៏កំពុងពង្រឹងរចនាសម្ព័ន្ធអ្នកគាំទ្រនៅក្រៅប្រទេសផងដែរ ដើម្បីឈានទៅធ្វើសកម្មភាពក្នុងប្រទេសកម្ពុជាវិញក្នុងពេលខាងមុខ។
លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក ប៉ុន សៅរី ក្នុងពេលដែលលោកអញ្ជើញមករដ្ឋធានី វ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។ សូមលោកអ្នកនាងស្តាប់បទសម្ភាសនេះដូចតទៅ៖