បទសម្ភាសន៍ VOA៖ យុវតីខ្មែរបង្កើតកម្មវិធីទូរស័ព្ទដើម្បីសម្រួលការប្រើរថយន្តក្រុងសាធារណៈ
Your browser doesn’t support HTML5
នៅពេលដែលសេវារថយន្តក្រុងសាធារណៈត្រូវបានដាក់ឲ្យដំណើរការក្នុងរាជធានីភ្នំពេញ កញ្ញា ប្លុង ម៉ាលីពណ៌ មិនខុសពីប្រជាពលរដ្ឋ និងយុវជនដទៃទៀតទេ បានសាកល្បងប្រើសេវានេះ។ នៅពេលនោះ កញ្ញាជួបផលវិបាកក្នុងការស្វែងរកព័ត៌មាននានាពាក់ព័ន្ធនឹងទីតាំងចំណត និងម៉ោងចេញដំណើរ ដូច្នេះកញ្ញាក៏ប្រើជំនាញព័ត៌មានវិទ្យាដែលខ្លួនមានក្នុងការដោះស្រាយបញ្ហានេះ តាមរយៈការបង្កើតជាកម្មវិធីទូរស័ព្ទ (Mobile App) មួយដែលមានឈ្មោះថា «ចំណតក្បែរខ្ញុំ» ឬ Stops Near Me។ នាង ហឿន សុភ័ក្ត្រ នៃ VOA បានសម្ភាសកញ្ញា ម៉ាលីពណ៌ តាមទូរស័ព្ទអំពីរឿងនេះ ពីរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៖