មជ្ឈមណ្ឌលឯកសារកម្ពុជាទទួលបានឯកសារដែលអាចបំភ្លឺអំពីខ្មែរក្រហម
Your browser doesn’t support HTML5
នាថ្មីៗនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាបានទទួលឯកសារសម្ងាត់ជាច្រើនម៉ឺនច្បាប់ទាក់ទងនឹងទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងប្រទេសមហាអំណាចនានាចាប់តាំងពីឆ្នាំ១៩៥៤ ដល់ទសវត្សរ៍១៩៨០។ ឯកសារសម្ងាត់ទាំងនេះត្រូវបានរក្សាទុក និងផ្តល់ឲ្យដោយលោក ហូលីយ៉ូ អេ ហេលដ្រ្តែស (Julio A. Jeldres) អ្នកសរសេរជីវប្រវត្តិរបស់អតីតព្រះមហាវីរក្សត្រព្រះបាទនរោត្តមសីហនុ ហើយឯកសារទាំងនេះ ទំនងជានឹងអាចស្រាយចម្ងល់ប្រជាជនកម្ពុជាទាក់ទងការសម្លាប់យ៉ាងសារហាវឃោរឃៅក្នុងរបបពួកខ្មែរក្រហម។ លោក នៅ វណ្ណារិន នៃ VOA ជូនសេចក្តីរាយការណ៍នេះ ពីរាជធានីភ្នំពេញ៕