សកម្មជន​ដីធ្លី​នៅ​បឹងកក់​ត្រូវ​ចាប់ខ្លួន​និង​ដោះលែង​វិញ

Your browser doesn’t support HTML5

អ្នក​ស្រី​ទេព វន្នី​ ជ័យលាភី​រង្វាន់​ស្រ្តី​ជាអ្នក​ដឹក​នាំ​របស់​លោក​ស្រី​ហ៊ីល​ ឡារី​គ្លីន​តុន​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​និង​ជា​អ្នក​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ចំនួន​៤​នាក់​ផ្សេងទៀត​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទនេះ។​ ការ​ចាប់​ខ្លួន​សកម្ម​ជន​ដី​ធ្លី​នៅ​តំបន់​បឹងកក់​ទាំង​៥នាក់​បាន​ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​ភូមិ​បឹងកក់​មួយ​ក្រុម​ប៉ុន​ប៉ង​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាន​ទូត​បារាំង​ដើម្បី​ឲ្យ​​ជួយ​អន្តរាគមន៍​ដោះ​លែង​មន្ត្រី​សហជីព​ និង​កម្មករ​ចំនួន​១០​នាក់​ដែល​កំពុងជាប់​ឃុំឃាំង។ លោក​ហេង រស្មី​រាយការណ៍​ពីរាជធានី​ភ្នំពេញ៕