ជនរងគ្រោះការរឹបអូសដីធ្លីប៉ះទង្គិចជាមួយអាជ្ញាធរ
Your browser doesn’t support HTML5
អ្នកភូមិបឹងកក់ត្រូវកម្លាំងសន្តិសុខវាយបំបែកកាលពីថ្ងៃពុធ នៅមុខសាលាក្រុងភ្នំពេញ នៅពេលជនរងគ្រោះតវ៉ាប្រឆាំងនឹងការរឹបអូសដីធ្លីយកទៅឲ្យក្រុមហ៊ុនចិននិងសេដ្ឋីខ្មែរក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាល។ ប៉ូលិសឲ្យដឹងថា មនុស្ស៤នាក់រងរបួស និងអ្នកភូមិម្នាក់ត្រូវចាប់ខ្លួន។ ប៉ូលិសបង្ក្រាបបាតុកម្មនិងកម្លាំងសន្តិសុខខណ្ឌដូនពេញបានបំបែកអ្នកភូមិបឹងកក់ និងបុរីកីឡាប្រហែល១០០នាក់ដែលបិទផ្លូវមុខសាលាក្រុងភ្នំពេញ។ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ ហើយលោកពិន ស៊ីសុវណ្ណប្រែសម្រួល៕