រ៉ុក្កែតនិងជាតិផ្ទុះត្រូវគេបង្កៃនៅតំបន់ដែលគណបក្សសង្គ្រោះជាតិគ្រោងធ្វើបាតុកម្ម
Your browser doesn’t support HTML5
អាវុធជាតិផ្ទុះត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅទីកន្លែងពីរផ្សេងគ្នាក្នុងរាជធានីភ្នំពេញ។ នេះជាការបង្កៃគ្រឿងផ្ទុះលើកទី៤ហើយរាប់ចាប់ពីថ្ងៃបោះឆ្នោតមក ហើយមិនទាន់មានជនល្មើសណាម្នាក់ត្រូវបានកំណត់អត្តសញ្ញាណនិងនាំមកកាត់ទោសនៅឡើយទេ។ មន្ត្រីសង្គមស៊ីវិលយល់ថានេះជាចេតនាបង្កអសន្តិសុខក្នុងប្រទេស។ លោកឃួន ធារ៉ា និងលោកសាយ មុនីនៃវីអូអេជូនសេចក្តីពិស្តារ៕