ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ដាក់​ទណ្ឌកម្ម ​មន្ត្រី​មូលដ្ឋាន​រៀបចំ​ការ​បោះឆ្នោត

Your browser doesn’t support HTML5

នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​បង្គាប់​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ទទួលខុសត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ចំនួន​ប្រាំបី​ការិយាល័យ​ក្នុង​ខេត្ត​ក្រចេះ​ដោយ​សំអាង​ថា ​មន្ត្រី​ទាំងនោះ​បាន​ប្រព្រឹត្ត​ខុស​ក្នុងការ​បំពេញ​ការងារ​របស់​ខ្លួន។​ មន្ត្រី​ទទួលខុសត្រូវ​ទាំង​ប្រាំបី​ការិយាល័យ​នេះ​ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រះ​ ​ខេត្តក្រចេះ។ ​ការ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដាក់​ពិន័យ​ទោស​ទៅ​លើ​ពួក​គេ​ដោយសារ​ក្រុមប្រឹក្សា​នេះ​រក​ឃើញ​ថា​ ពួក​គេ​បាន​ប្រព្រឹត្ត​កំហុស​ដោយ​មិន​បាន​បិទ​កញ្ចប់​សុវត្ថិភាព​«ក»​ក្រោយ​ពី​ការ​រាប់​សន្លឹក​ឆ្នោត​រួច។​ លោក​គង់​ សុឋានរិទ្ធ​នៃ​វីអូអេ​រាយការណ៍​ពី​រាជធានី​ភ្នំពេញ៕