លោកសម រង្ស៊ីបានវិលទៅដឹកនាំគណបក្សប្រឆាំងក្នុងការបោះឆ្នោត
Your browser doesn’t support HTML5
លោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីរស់នៅនិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេលជិតបួនឆ្នាំ។
នៅក្នុងកម្មវិធីហេឡូវីអូអេ លោកសម រង្ស៊ីបានបញ្ជាក់ថា ការចូលរួមបោះឆ្នោតដ៏ច្រើនរបស់ប្រជាពលរដ្ឋនឹងជួយឱ្យពួកគេអាចសម្រេចជ្រើសរើសមេដឹកនាំល្អមួយសម្រាប់ប្រទេសជាតិ។
លោកសម រង្ស៊ីក៏បានបង្ហាញនូវជំហរសម្របសម្រួលថា លោកមិនប្រកាន់នឹងបង្កើតរដ្ឋាភិបាលជាមួយគណបក្សណាទេ បើសិនជាគណបក្សនោះមានគោលនយោបាយដូចគ្នានឹងគណបក្សសង្គ្រោះជាតិដែលយល់ព្រមដំឡើងប្រាក់ខែជូនកម្មករនិងមន្ត្រី រាជការព្រមទាំងកម្ចាត់អំពើពុករលួយនិងស្រឡាញ់ជាតិ៕