ប៉ូលិសរារាំងមិនឲ្យអ្នកភូមិបឹងកក់ធ្វើការតវ៉ានៅទិវាសិទ្ធិមនុស្សពិភពលោក
Your browser doesn’t support HTML5
តំណាងអង្គការសង្គមស៊ីវិលក្នុងស្រុក មន្ត្រីជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកនិងក្រុមកម្មករកាត់ដេរសម្លៀកបំពាក់នៅថ្ងៃច័ន្ទនេះបានដើរក្បួនដង្ហែរដោយសន្តិវិធីចេញពីពហុកីឡាដ្ឋានជាតិអូឡាំពិកឆ្ពោះទៅទីលានប្រជាធិបតេយ្យដើម្បីចូលរួមខួបលើទី៦៤នៃទិវាសិទ្ធិមនុស្សអន្តរជាតិ។
ស្របពេលនិងមន្ត្រីអង្គការសង្គមស៊ីវិលដើរក្បួនដង្ហែរតាមទីសារធារណៈនេះ ក្រុមអាជ្ញាធរមានជាច្រើនរាប់សិបនាក់បានរាំងខ្ទប់មិនឲ្យអ្នកភូមិបឹងកក់ដែលរងគ្រោះដ៏រាំរ៉ៃក្នុងរឿងជម្លោះដីធ្លីចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនិងដាក់ញ្ញាត្តិជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីទាមទារឲ្យវាស់ព្រំប្រទល់ដីជាង១២ហិចតានោះទេ។ លោកហេង រស្មីនៃវីអូអេនិងទីភ្នាក់ងារព័ត៌មាន Reuters៕