លោក Zelenskyy ថា ការវាយបកនិទាឃរដូវនឹងចាប់ផ្តើម ទោះមានឬគ្មានយន្តហោះចម្បាំងលោកខាងលិច
ការវាយបកនៅនិទាឃរដូវដែលរំពឹងទុកយ៉ាងទូលំទូលាយនៅអ៊ុយក្រែននឹងបន្តទៅមុខដោយគ្មានយន្តហោះចម្បាំងអាមេរិកនៅលើអាកាស។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលបាននិយាយថាការរង់ចាំហ្វឹកហាត់បើកយន្តហោះទំនើបអាចជាសញ្ញាប្រាប់ផែនការពេលវេលាដល់កងកម្លាំងរុស្ស៊ីនៅលើដី។ លោក Zelenskyy បាននិយាយដូច្នេះ នៅពេលដែលការវាយប្រហារកាន់តែប្រល័យជាងមុនបានកើតឡើងនៅអ៊ុយក្រែន។ លោក Arash Arabasadi នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ម៉ែន គឹមសេង ជូនសេចក្តីប្រែសម្រួល។