ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ថា​មិន​ទាន់​ដល់​ពេល​វាយ​បក​​វិញ​ទេ


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​បាន​និយាយ​ថា​វា​មិន​ទាន់​ដល់​ពេល​វេលាសម្រាប់​កងទ័ព​របស់​លោក​ដើម្បី​ចាប់ផ្តើម​ការវាយ​ប្រហារ​តបត​វិញ​ដូច​ការរំពឹងទុក​ជា​យូរយា​មក​ហើយ​ដើម្បី​កាន់កាប់​ទឹកដី​នោះ​ឡើង​វិញ​ដែល​ត្រូវ​បាន​កាន់កាប់​ដោយកងទ័ព​របស់​រុស្ស៊ី។

លោក Zelenskyy បាន​និយាយ​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​បណ្តាញ​សារព័ត៌មាន​អង់គ្លេស​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «យើង​ត្រូវការ​ពេលវេលា​បន្តិច​ទៀត»។
ការប្រុងប្រៀប​នោះ​រួមមាន​ការហ្វឹកហាត់​កងទ័ព​អ៊ុយក្រែន​ដោយ​បណ្តា​ដៃគូ​ប្រទេស​លោក​ខាង​លិច​និង​ការដឹកជញ្ជូន​គ្រាប់​រំសេវ ​រថក្រោះ​និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដើម្បី​ធ្វើ​ឱ្យ​ប្រសើ​ឡើង​នូវ​សមត្ថ ភាព​ខាង​ភាគី​អ៊ុយក្រែន។

លោក Zelenskyy បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ជាមួយ​នឹង​អ្វី​ដែល​យើង​កំពុង​មាន យើង​អាច​ធ្វើ​ឱ្យ​រីក​ចម្រើន​និង​ទទួល​បាន​ជោគជ័យ។ ក៏ប៉ុន្តែ យើង​នឹង​បាត់បង់​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន។ ខ្ញុំ​គិត​ថា​ការណ៍​នេះ​មិន​អាច​ទទួល​យកបាន​ទេ»។

កាលពី​យប់​ថ្ងៃ​ពុធ លោក​ឧត្តមនាវីឯក Bob Bauer ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​យោធា​របស់​អង្គការ​អូតង់​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា​អ៊ុយក្រែន​នឹង​អាច​ប្រយុទ្ធ​ដោយមានអាវុធ​កាន់តែ​ទំនើប​ឡើង ​ខណៈ​ដែល​មាន​ទាហាន​តិច​ជាង​រុស្ស៊ី​បន្តិច​បន្តួច។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា«រុស្ស៊ី​នឹង​ផ្តោត​លើ​បរិមាណ។ ចំនួន​ទាហាន​ជាប់​កំណែន​ច្រើន​ជាង។ មិន​បាន​ទទួល​ការហ្វឹកហាត់​ត្រឹមត្រូវ។ ឧបករណ៍​ចាស់ៗ ក៏ប៉ុន្តែ មាន​ចំនួន​ច្រើន ហើយមិន​មាន​សុក្រិតភាព មិន​ល្អ​ដូចជា​អាវុធ​ថ្មីៗ»។

(ព័ត៌មាន​មួយ​ចំនួន​នៅក្នុង​របាយការណ៍​នេះ​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AP, AFP និង Reuters)។

XS
SM
MD
LG