ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ស្ថិតនៅក្នុងប្រទេសអាល់បានី ដើម្បីប្រជុំនៅថ្ងៃពុធនេះជាមួយបណ្តាមេដឹកនាំតំបន់នៅពេលលោកស្វះស្វែងឱ្យមានការគាំទ្រដល់ការប្រយុទ្ធរបស់ប្រទេសលោកប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។
លោក Zelenskyy បានថ្លែងថា លោកនឹងពិភាក្សាអំពី«កិច្ចសហការខាងការការពារប្រទេសនិងខាងនយោបាយ»ព្រមទាំងផែនការសន្តិភាពរបស់អ៊ុយក្រែនជាមួយនាយករដ្ឋមន្ត្រីអាល់បានីលោក Edi Rama។
រដ្ឋមន្ត្រីការបរទេសបាល់បានីលោក Igli Hasani បានសម្តែងការគាំទ្រពេញទំហឹងរបស់រដ្ឋាភិបាលលោកដល់ការប្រឹងប្រែងស្វែងរកសន្តិភាពរបស់អ៊ុយក្រែននិងការប្តេជ្ញា ដើម្បីជួយដល់ការប្រឹងប្រែងកសាងជាថ្មីនៅអ៊ុយក្រែន។
យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហាររបស់រុស្ស៊ីនៅតែមានបន្តកាលពីយប់មិញដោយប្រើដ្រូន ១០គ្រឿង និងមីស៊ីលនាំផ្លូវមួយចំនួន។
កងទ័ពអាកាសអ៊ុយក្រែនបានរាយការណ៍ថា ខ្លួនបានបំផ្លាញដ្រូនទាំង ១០គ្រឿងនោះ ដោយបាញ់ស្ទាក់នៅលើតំបន់ Odesa និង Mykolaiv៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AFP និង Reuters។
វេទិកាបញ្ចេញមតិ