ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy និង​លោក Biden ស្ថិត​ក្នុង​ចំណោម​អ្នក​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ


រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden ដើរ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelenskyy នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden ដើរ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelenskyy នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

មេដឹកនាំ​នានា​មកពី​ជុំវិញ​ពិភពលោក​នឹងថ្លែង​សុន្ទរកថា​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ចាប់​ពី​ថ្ងៃ​អង្គារ​នេះ​ទៅ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ផង​ដែរ។

លោក Zelenskyy នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​បង្អស់​នៅ​ឯ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នេះ​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេស​របស់​លោក​នៅ​ដើម​ឆ្នាំ ២០២២ មក។

លោក Zelenskyy បាន​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ពេល​ដែល​លោក​បាន​ទៅ​ទស្សនា​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង New York ដែល​នៅ​ទីនោះ​ទាហាន​អ៊ុយក្រែន​បាន​ទទួល​ការ​ព្យាបាល​កាត់​អវៈយវៈ ថា៖ «សម្រាប់​ពួក​យើង វា​មាន​សារៈសំខាន់​ណាស់​ដែល​ដៃគូ​នានា​របស់​យើង​នឹង​អាច​ឮ​ពាក្យ​សម្ដី​និង​សារ​ទាំង​អស់​របស់​យើង»។

លោក Zelenskyy បាន​និយាយ​មុន​ពេល​លោក​នឹង​ថ្លែង​សុន្ទរកថា​ថា អ៊ុយក្រែន​នឹង​ស្នើ​សំណើ​មួយ «អំពី​វិធី​ពង្រឹង​គោលការណ៍​បូរណភាព​ទឹកដី​និង​លើក​កម្ពស់​សមត្ថភាព​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ការ​រារាំង​និង​បញ្ឈប់​ភាព​គឃ្លើន​ឈ្លានពាន»។

នៅ​ក្រោយ​ការ​ថ្លែង​សុន្ទរកថា​របស់​លោក លោក Zelenskyy គ្រោង​នឹង​ចូលរួម​ក្នុង​សម័យ​ប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ពុធ​ស្អែក​អំពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ រុស្ស៊ី​គឺ​ជា​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​អចិន្ត្រៃយ៍​ទាំង ៥ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​វេតូ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG