ប្រធានអង្គការពាណិជ្ជកម្មពិភពលោក(WTO)កាលពីថ្ងៃអង្គារបាននិយាយថា ពាណិជ្ជកម្មពិភពលោកកំពុងឆ្លងកាត់គ្រាដ៏លំបាក ដោយមានការគាំពារនិយមកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានAFP។
ប្រធាន WTO លោកស្រី Ngozi Okonjo-Iweala បាននិយាយថា អនាគតនៃពាណិជ្ជកម្មស្ថិតនៅលើផ្នែកសេវាកម្ម ឌីជីថលនីយកម្ម និងសេដ្ឋកិច្ចបៃតង។ នេះបើតាមការបង្ហាញនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ស្ថាប័នពាណិជ្ជកម្មពិភពលោក។
លោកស្រីបានបន្ថែមថា ឱកាសនៅតែមានដដែល ដោយចង្អុលបង្ហាញពីសក្តានុពលសម្រាប់កំណើន និងការបង្កើតការងារតាមរយៈឌីជីថលនីយកម្ម។
លោកស្រីបាននិយាយថា ពាណិជ្ជកម្មក៏អាច «ពង្រឹងសន្តិសុខស្បៀងពិភពលោក និងពន្លឿនការជំរុញឆ្ពោះទៅរកការមិនបំភាយឧស្ម័ន»។