ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មេ​ដឹកនាំ​ពិភពលោក​ចូលរួមកិច្ច​ប្រជុំ​កំពូល​អាកាសធាតុ​តាម​អ៊ីនធឺណិត​​ ដែល​ដឹកនាំ​ដោយ​សហ​រដ្ឋអាមេរិក


មេដឹកនាំមកពីប្រទេសជាច្រើននៅជុំវិញពិភពលោកចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុតាមប្រព័ន្ធអ៊ីនធឺណិត ដូចបង្ហាញឲ្យឃើញក្នុងរូបភាពនេះ ពីសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១។

លោក Joe Biden ប្រធានាធិបតី​អាមេរិក​នៅថ្ងៃ​ព្រហស្បតិ៍​ បាន​ប្រកាស​គោល​ដៅថ្មី​នៃការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​សហ​រដ្ឋ​អាមេរិក​ពី ៥០-៥២% ត្រឹម​ឆ្នាំ​ ២០៣០​ ខណៈ​ដែល​លោក​បាន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ពិភពលោក​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ។

គោលដៅ​របស់​សហ​រដ្ឋ​អាមេរិក​នេះ​ទាក់ទង​ទៅ​នឹង​គោលដៅ​ឆ្នាំ​ ២០០៥ ​ហើយ​សេតវិមាន​បាន​បញ្ជាក់​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​គោលដៅ​នេះ រួមមាន​ការ​ចាត់វិធានការ​ឆ្ពោះ​ទៅផលិត​អគ្គិសនី​ដែល​គ្មាន​សារធាតុ​កាបូន​បំពុល​បរិស្ថាន ​ដោយ​បង្កើន​ប្រសិទ្ធ​ភាព​ផលិត​រថយន្ត​ស៊ីសាំង​តិច​ និង​រថយន្ត​ដឹក​ទំនិញ​គាំទ្រ​ដល់​ការ​ចាប់​កាបូន​ទុក​នៅទីតាំង​ឧស្សាហកម្ម​ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​មេតាន។

មន្ត្រី​រដ្ឋបាល​ម្នាក់​របស់​លោក Biden បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅក្នុង​សន្និសីទ​កាសែត​ខ្លី​មួយ​កាលពី​ថ្ងៃ​ពុធ​ថា គោលដៅថ្មី​របស់​សហ​រដ្ឋ​អាមេរិក​និង​គោលដៅ​កំណត់​ដោយ​ប្រទេស​ជប៉ុន​កាណាដា អង់គ្លេស​ និង​សហគមន៍​អឺរ៉ុប​ក្នុង​ «សហគមន៍​ប្រទេស​សេដ្ឋកិច្ច​ធំៗ​ ដែល​មាន​កម្លាំង​សេដ្ឋកិច្ចជាង​ពាក់​កណ្តាល​នៃ​សេដ្ឋកិច្ច​ពិភពលោក​នឹង​ប្តេជ្ញា​ចិត្ត» កាត់​បន្ថយ​ឲ្យ​បាន​យ៉ាង​លឿន​នូវ​ការ​បញ្ចេញ​ឧស្ម័ន​ពុល ​តាមតម្រូវ​ការ​ជា​សកល​មក​ត្រឹម​កំណើន ​១,៥​អង្សា សេ។

មេដឹក​នាំ​ពិភព​លោក​បាន​ព្រមព្រៀង​កំណត់​ការ​ឡើង​កំដៅ​ផែនដី​ក្រោម​ ២ ​អង្សា​សេ ​ក្នុង​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ឆ្នាំ​ ២០១៥ និង​មាន​គោលដៅ​បន្ថយ​មក​ត្រឹម ​១,៥ អង្សាសេ។ នៅ​ទូទាំង​ពិភពលោក សីតុណ្ហភាព​កំដៅផែនដី​បាន​កើន​ឡើង​ជាង ១,១ ​អង្សាសេ ​ចាប់​តាំង​ពីឆ្នាំ ​១៩៨០។ អ្នក​វិទ្យាសាស្ត្រ​ថា កំណើន​សីតុណ្ហភាព​នេះ​បណ្តាល​មកពី​រលក​កម្តៅ​ភាពរាំងស្ងួត​ ភ្លើង​ឆេះព្រៃ ព្យុះ​ និង​ផល​ប៉ះពាល់​ផ្សេងទៀត។

កិច្ចប្រជុំ​កំពូល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក Biden ដើម្បី​ស្តារ​ការដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​ បន្ទាប់ពី​ការដក​ខ្លួន​ចេញ​របស់​លោក Donald Trump។ នៅឆ្នាំ ២០១៥ លោក Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ ដែល​ជា​វិធានការ​មួយ​របស់​លោក Biden បាន​វិល​ត្រឡប់​ចូល​ក្នុង​កិច្ចព្រមព្រៀង​នោះ​វិញ​ភ្លាមៗ​ បន្ទាប់ពី​ចូលកាន់​តំណែង៕

XS
SM
MD
LG