ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ពិភពលោក​ប្រតិកម្ម​នឹង​ការ​តែងតាំង​រដ្ឋ​មន្រ្តី​ការបរទេស​ថ្មី​របស់​អង់គ្លេស


លោក Boris Johnson រដ្ឋ​មន្រ្តី​ការបរទេស​ថ្មី​របស់​អង់គ្លេស ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ការិយាល័យ​នៃ​ក្រសួង​ការបរទេស នៅ​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។
លោក Boris Johnson រដ្ឋ​មន្រ្តី​ការបរទេស​ថ្មី​របស់​អង់គ្លេស ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ការិយាល័យ​នៃ​ក្រសួង​ការបរទេស នៅ​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។

គណៈរដ្ឋ​មន្រ្តី​របស់​លោកស្រី Theresa May នាយក​រដ្ឋ​មន្រ្តី​ថ្មី​របស់​អង់​គ្លេស​ នឹង​ត្រូវ​មាន​ភារកិច្ចធ្វើ​ការ​ចរចា​ដើម្បី​ដក​ប្រទេស​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប។​ ក៏ប៉ុន្តែ ​ការ​តែងតាំង​លោក Boris Johnson ​ជា​រដ្ឋ​មន្រ្តី​ការបរទេស​ដែល​ជា​ឥស្សរជន​ដ៏​សំខាន់​ម្នាក់​ដើម្បី​ធ្វើ​ការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប ​បាន​បណ្តាល​ឲ្យភ្ញាក់​ផ្អើលហើយ​ថែម​ទាំង​មាន​ការ​ខឹង​សម្បារ​ពី​សម្ព័ន្ធ​មិត្ត​នៅ​ជុំវិញ​ពិភពលោក។

លោក Ian Bond អ្នក​វិភាគ​នៃ​មជ្ឈមណ្ឌល​ការ​ធ្វើ​កំណែ​ទម្រង់​អឺរ៉ុប ​បាន​និយាយ​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ទំនង​នៅ​ទីក្រុង​ប្រ៊ុចសែល នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​ដើម្បី​ចូល​រួម​ជំនួប​របស់​សហភាព​អឺរ៉ុប ​ហើយមិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។

លោក Ian Bond បាន​និយាយ​បន្ត​ទៀត​ថា ​«ប្រទេស​និង​មេដឹកនាំ​បរទេស​មួយ​ចំនួនដែល​លោក ​បាន​មាក់​ងាយ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​ខ្ញុំ​គិតថា ​ការណ៍​នេះ​នឹង​ក្លាយ​ជា​ជំនួប​ដ៏​លំបាក​បំផុត​មួយ‍»។

កាល​ពី​ខែ​ឧសភា ​លោក Boris Johnson បាន​ធ្វើឲ្យ​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ជា​ច្រើន​ខឹង​ដោយ​ការ​អះអាង​ថា ​សហភាព​អឺរ៉ុប បាន​ធ្វើ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង Adolf Hitlerនៅ​ក្នុង​ការ​ព្យាយាមបង្កើត​មហា​រដ្ឋ​មួយ។​ លោក Jean – Marc Ayrault រដ្ឋ​មន្រ្តី​ការបរទេស​នៃ​ប្រទេស​បារាំង ​បាន​ផ្ញើសារ​ដោយ​និយាយ​ចំៗ​ទៅកាន់​រដ្ឋ​មន្រ្តី​ការបរទេស​អង់គ្លេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​បារាំង ​ប្រាប់​បណ្តាញ​ព័ត៌មាន​បារាំង​ថា «ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​ លោក ​បាន​ភូតកុហក​យ៉ាង​ច្រើន​ដល់​ពលរដ្ឋ​អង់គ្លេស​ហើយ​ឥឡូវនេះ លោក ​ទាល់​ច្រក​ហើយ លោក​ទាល់​ច្រកដើម្បី​ការពារ​ប្រទេសរបស់​លោក ក៏ប៉ុន្តែ ​ការ​ទាល់​ច្រក​របស់​លោក​នៅ​ក្នុង​ទំនាក់​ទំនង​ជាមួយ​សហភាព​អឺរ៉ុប ក៏មាន​ភាព​ច្បាស់​លាស់​ដែរ‍»៕

XS
SM
MD
LG